(ហ្សេរុយសាឡឹម)៖ កងទ័ពអាកាសអ៊ីស្រាអែលទើបតែបានទទួល យន្តហោះចម្បាំងបំបាំងកាយ F-35 ចំនួន ០៣គ្រឿងពីសហរដ្ឋអាមេរិក ដើម្បីបង្កើនសមត្ថភាពប្រយុទ្ធតាមដែនអាកាសរបស់ខ្លួន។
បូកបន្ថែមយន្ដហោះចម្បាំងទាំង៣គ្រឿងថ្មី ធ្វើឱ្យចំនួនយន្តហោះចម្បាំងបំបាំងកាយ F-35 ដែលអ៊ីស្រាអែលមាន បានកើនឡើងដល់ ៣០គ្រឿង ហើយការប្រគល់ នេះទៀតសោតជាផ្នែកនៃកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង F-35 នេះចំនួន ៥០គ្រឿង ពីសហរដ្ឋអាមេរិក ខណៈការប្រគល់ដំបូងបានកើតមានឡើង កាលពីខែធ្នូ ឆ្នាំ២០១៦។
F-35 ក៏មានសមត្ថភាពផ្ទុកគ្រាប់បែកបានច្រើនប្រភេទ និងអាចហោះហើរដល់ល្បឿនជាង ២,០០០គីឡូម៉ែត្រក្នុងមួយម៉ោងផងដែរ។ F-35 មួយគ្រឿងមានតម្លៃចន្លោះពី ៧៥-៨០លានដុល្លារសហរដ្ឋអាមេរិក៕
ប្រភព៖ CGTN
មតិយោបល់