ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រោយល្បីចាយទុនកន្លះលានដុល្លារ ជាមួយ ទ្រី ដាណា ពេលនេះ! Facebook របស់ សួស វីហ្សា ត្រូវគេ Hack យកទៅដើរខ្ចីលុយអ្នកស្គាល់ស្ទើរគ្រប់គ្នា

(ភ្នំពេញ)៖ បន្ទាប់ពីបានសាងប្រជាប្រិយភាពកាន់ខ្លាំង តាមរយៈការឡាយវីដេអូកំប្លុកកំប្លែង និងបាន បោះ ទុន កន្លះ លាន ដុល្លារ រកស៊ី ជាមួយថៅកែពេជ្រអ្នកស្រី ទ្រី ដាណា ស្រាប់តែពេល នេះ បណ្តាញសង្គមហ្វេសបុកផ្លូវការរបស់ តារា ចម្រៀង សួស វីហ្សា ត្រូវជនអនាមិក Hack ចូល ប្រើ ប្រាស់ និង ឆាតខ្ចីលុយ អ្នកស្គាល់គ្នាទៀតផង។

តាមការបញ្ជាក់ពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Kaka KH Australia បានឲ្យដឹងនៅមុននេះ ដោយអំពាវនាវដល់អ្នកស្គាល់ ឬ អ្នកគាំទ្រតារាចម្រៀង សួស វីហ្សា ត្រូវប្រុងប្រយ័ត្ន ខណៈហ្វេស ប៊ុក ផេក របស់នាងត្រូវបានជនអនាមិកកំពុងប្រើប្រាស់ ។ ប្រភពខាងលើបានសរសេរថា «សូមប្រុងប្រយ័ត្ត មិត្តភក្ដ័ និងអ្នកគាំទ្រ ទាំង អស់ គ្នាដែល បាន ស្គាល់ កញ្ញា សួស វិសា SOUS VISA ទាំងអស់គ្នាACCOUNTគេHACKហើយ!» ។

ងាកមកតារាចម្រៀង ពេជ្រ សោភា ក៏បានបង្ហោះសារស្រដៀងនេះដែរថា «សួស្តីអ្នកទាំងអស់គ្នា ពេលនេះអាខោន ប្អូនស្រី សួស វីហ្សា Sous Visa ត្រូវបានគេ Hack ប្រសិនបើមានឃើញគណនីនេះមានអ្វីប្លែក ឬក៍ឆាតទៅក្នុងករណីផ្សេងៗ សូមបងប្អូនប្រុងប្រយ័ត្ន ព្រោះអាខោនប្អូនស្រីត្រូវបានគេលួចបាត់ហើយ.សូមបងប្អូនជួយចែកចាយបន្តផង»។

គួរបញ្ជាក់ថា ថ្មីៗនេះប្ដីប្រពន្ធតារាចម្រៀង សួស វីហ្សា និងលោក ថមមី បានធ្វើព្យុះ ធ្វើ ភ្លៀង យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម តាមរយៈការឡាយវីដេអូលក់អីវ៉ាន់ និងធ្វើខ្លួន បែប កំប្លុកកំប្លែងឲ្យអ្នកទស្សនាបានសើចសប្បាយ។ ប្ដីប្រពន្ធមួយគូនេះ ក៏បាន ចំណាយ ដើមទុន ៥០ម៉ឺនដុល្លារ ដើម្បីចូលហ៊ុនរក ស៊ីជាមួយ នឹង សេដ្ឋី អន ឡាញ គឺលោក ស្រី ទ្រី ដាណា ដែលធ្វើឲ្យពួក គេ ទទួល បាន ការ ចាប់ អារម្មណ៍កាន់ ខ្លាំង ៕

មតិយោបល់