បរទេស៖ ក្រុមយក្សអេស្បាញ Barcelona បានសាងកំណត់ត្រាដ៏អាក្រក់មួយទៀតហើយក្រោមការដឹកនាំរបស់លោក Ronald Koeman នៅក្រោយបរាជ័យទៅលើក្រុម Benfica ក្នុងលទ្ធផលដ៏ស្ពឹកមុខ៣ទល់នឹង០។
នេះមានន័យថា២ប្រកួតដំបូងរបស់ Barcelona គឺមិនទាន់បានស្គាល់ពាក្យឈ្នះនៅឡើយទេហើយក៏កំពុងប្រឈមមុខទាំងការចាកចេញពីព្រឹត្តិការណ៍Champion Leagues រដូវកាលនេះក្នុងវគ្គត្រឹមជម្រុះក្នុងពូលទៀតផង។
ទោះបីជាបានគ្រប់គ្រងបាល់បានច្រើនជាង Benfica ក្តីប៉ុន្តែ Barcelona មិនមានសំណាងឡើយហើយរបូតគ្រាប់បាល់ដំបូងតាំងតែនាទីទី៣ម្ល៉េះហើយបច្ចុប្បន្នក្រុមរបស់លោក Ronald Koeman កំពុងឈរនៅបាតតារាងគ្រុប E នៅឡើយរងចាំការប្រកួតបន្ទាប់ដែលមានភាគរយកាត់ចោលច្រើន៕



មតិយោបល់