ព័ត៌មានជាតិ

កូរ៉េខាងជើង៖ ការស្នើបើកកិច្ចចរចាឡើងវិញរបស់សហរដ្ឋអាមេរិក គឺជាលេសបិទបាំងនយោបាយអរិភាព

(ប៉េកាំង)៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានថ្កោលទោសការស្នើដោយសហរដ្ឋអាមេរិកឲ្យរៀបចំកិច្ចចរចាឡើងវិញគ្រាន់តែជាចេតនា បំភ័ន្តភ្នែកសហគមន៍អន្តរជាតិពីនយោបាយអរិយភាពរបស់ខ្លួនតែប៉ុណ្ណោះ។

លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ដូច្នេះថា «សហរដ្ឋអាមេរិកនៅតែបន្តលើកឡើងម្ដងហើយម្ដងទៀតពីនយោបាយការទូត និងការរៀបចំកិច្ចចរចាដោយគ្មាន លក្ខខណ្ឌ។ ប៉ុន្តែនេះគ្រាន់តែជាលេសបិទបាំងសហគមន៍អន្តរជាតិ ពីនយោបាយអរិភាពរបស់ខ្លួន ចំពោះកូរ៉េខាងជើងតែប៉ុណ្ណោះ»។ ការលើកឡើងបែននេះ របស់លោក គីម ជុងអ៊ុន ធ្វើការកត់សម្គាល់ បែបនេះនៅឯសម័យប្រជុំលើកទី ៥ នៃសភាកំពូលប្រជាជនកូរ៉េខាងជើងនីតិកាលទី ១៤ ដែលឈានចូលថ្ងៃទី២ នៅថ្ងៃព្រហស្បតិ៍នេះ។ សម័យប្រជុំនេះប្រព្រឹត្តិទៅក្នុងគោលបំណងពិភាក្សាពីនយោបាយ, សេដ្ឋកិច្ច និងរបៀបវារៈសំខាន់របស់ប្រទេស។

យ៉ាងណាក៏ដោយ ថ្លែងនៅសម័យប្រជុំនោះ លោក គីម ជុងអ៊ុន បានអះអាងថាខ្សែទូរស័ព្ទទំនាក់ទំនងជាមួយកូរ៉េខាងត្បូងអាចនឹងត្រូវស្ដារឡើង នៅខែតុលាខាងមុខនេះ ដើម្បីសម្រេចឱ្យបាននូវបំណងប្រាថ្នារបស់ប្រជាជាតិកូរ៉េទាំងមូល ដែលចង់បានសន្តិភាពជាដរាបនៅលើឧបទ្វីបកូរ៉េ៕

ប្រភព៖​​​​​​ AFP

 

មតិយោបល់