(ហូជីមិញ)៖ ក្រុមមន្ត្រីវៀតណាម បាននិយាយថាទីក្រុងហូជីមិញនឹងចាប់ផ្តើមបន្ធូរបន្ថយវិធានការប្រឆាំង COVID-19 បន្ទាប់ពីថ្ងៃព្រហស្បតិ៍នេះតទៅ ដើម្បី អនុញ្ញាតឲ្យសកម្មភាពអាជីវកម្មនិងសង្គម អាចប្រព្រឹត្តទៅបានឡើងវិញ ក្រោយអ្វីៗត្រូវបានរឹតត្បិតអស់រយៈពេលជាច្រើនខែ ដើម្បីតែទប់ទល់នឹងការរាតត្បាត នៃជំងឺឆ្លងដ៏អាក្រក់នេះ។
តាមរយៈការចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតនេះ ប៉ុស្តិ៍ត្រួតពិនិត្យទាំងអស់តាមដងផ្លូវ នឹងត្រូវដកចេញទាំងស្រុង ហើយលិខិតអនុញ្ញាតសម្រាប់ការធ្វើដំណើរ ក៏លែងចាំបាច់ទៀតដែរ ខណៈសួនឧស្សាហកម្ម គម្រោងសាងសង់ ផ្សារទំនើប កន្លែងទទួលបដិសណ្ឋារកិច្ច និងភោជនីយដែលផ្តល់សេវាវេចខ្ចប់ នឹងអាចបន្តប្រតិបត្តិការឡើងវិញបាន។
ទីក្រុងហូជីមិញ ដែលមានមនុស្សរស់នៅ៩លាននាក់ គឺជាកន្លែងរងគ្រោះខ្លាំងជាងគេ៕
ប្រភព៖ Reuters
មតិយោបល់