ព័ត៌មានជាតិ

Werner កំពុងរៀបចំខោអាវត្រៀមចាកចេញពីតោខៀវ Chelsea

បរទេស៖ កីឡាករខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់ Timo Werner ត្រូវបាន The Telegraph ចេញផ្សាយនៅថ្ងៃនេះថាកំពុងតែធ្វើការពិចារណាទៅលើអនាគតរបស់ខ្លួនជាមួយនឹងក្លឹបតោខៀវ Chelsea ហើយក្រោយលទ្ធផលមិនដូចទៅនឹងអ្វីដែលធ្លាប់រំពឹងទុកនោះ។

នេះមានន័យថា Werner នឹងអាចចាកចេញពីកីឡាដ្ឋាន Stamford Bridge យ៉ាងហោចណាស់នៅរដូវក្តៅក្រោយឬលឿនបំផុតខែមករាខាងមុខនេះប្រសិនបើគាត់នៅតែមិនទាន់បង្ហាញវត្តមានជាប់លាប់ឲ្យក្លឹបក្នុងការប្រកួតទេនោះក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Thomas’ Tuchel។

គួរឲ្យដឹងដែរថាកីឡាកររូបនេះបានចូលរួមជាមួយនឹងក្លឹបតោខៀវ Chelsea កាលពីរដូវកាលមុនប៉ុន្តែគ្រប់គ្នាមើលឃើញថាទំរង់លេងរបស់គាត់គឺមិនប្រសើរឡើងសោះទោះបីជាក្លឹបបានលើកពាន Champion Leagues ក្តី៕

មតិយោបល់