បរទេស៖ ទីបំផុតកីឡាករខ្សែបម្រើហូឡង់ Van de Beek មិនអាចលាក់អារម្មណ៍នៅក្នុងចិត្តបានឡើយថាគាត់នឹងត្រុវតែបង្ខំចិត្តចាកចេញពីទឹកដី Old Trafford ដើម្បីស្វែងរកឱកាសបង្ហាញខ្លួនក្នុងការប្រកួតឲ្យបានច្រើនជាងនេះមកវិញ។
ទាំង The Goal និង Daily Mail បានធ្វើការអះអាងដូចគ្នាថាកីឡាករ de Beek បានរៀបចំផែនការក្នុងការចាកចេញរួចទៅហើយពីក្លឹបបិសាចក្រហម Man UTD ខណៈដែលក្រុមនេះតែងតែប្រើប្រាស់កីឡាករផ្សេងជំនួសតំណែងរបស់គាត់ដូចជា Pogba, Fred, Bruno, Sancho និង Greenwood ជាដើម។
de Beek បានមើលឃើញថាឱកាសមានតិចណាស់សម្រាប់ការបង្ហាញខ្លួនការប្រកួតនៅទីនេះដូចនេះជាការសម្រេចចិត្តចុងក្រោយគឺមានតែជម្រើសនៃការចាកចេញប៉ុណ្ណោះដើម្បីអាចមានសិទ្ធក្នុងការជាប់ជាជម្រើសជាតិដូចធម្មតាពេលព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនាពេលខាងមុខនៅក្នុងប្រទេសកាតា៕
មតិយោបល់