(ម៉ានីល)៖ កូនស្រីរបស់លោកប្រធានាធិបតីហ្វលីពីន រ៉ូឌ្រីហ្គោ ឌូតើតេ គឺលោកស្រី Sara Duterte-Carpio នឹងឈរឈ្មោះចូលរួមប្រជែងយកតំណែងជា ប្រធានាធិបតី នៅក្នុងការបោះឆ្នោតនៅឆ្នាំ២០២២ខាងមុខនេះ។ នេះបើតាមការប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីន។
សារព័ត៌មានហ្វីលីពីន ABS-CBN ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើបទសម្ភាសន៍របស់ខ្លួនជាមួយលោក ឌូតើតេកាលពីប៉ុន្មានថ្ងៃមុននេះ បន្ទាប់ពីលោក ប្រកាសចូលនិវត្តន៍ពីនយោបាយ។ សារព័ត៌មាន ABS-CBN បន្ថែមទៀតថា លោក Christopher “Bong” Go នឹងចាប់ដៃគូជាមួយលោកស្រី Sara-Go ដោយលោក នឹងឈរឈ្មោះជាបេក្ខជនអនុប្រធានាធិបតី។
បច្ចុប្បន្ន លោកស្រី Sara-Go ជាអភិបាលទីក្រុង Davao ដែលជាទីក្រុងធំទី៣ របស់ហ្វីលីពីន។ តែកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះមានសេចក្ដីរាយការណ៍ថា លោកស្រីបានដាក់ពាក្យប្រជែងយកតំណែងជាអភិបាលក្រុង Davao ខណៈលោកស្រី Sara-Go ផ្ទាល់មិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេឆ្លើយតបទៅនឹង សេចក្ដីរាយការណ៍របស់សារព័ត៌មាន ABS-CBN៕
មតិយោបល់