បាត់ដំបងៈ កាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចស្រះទឹកខាងត្បូងផ្ទះរបស់ឈ្មោះ រួន សារ៉ាន ក្នុងភូមិសំបូរ ឃុំហប់ ស្រុកគាស់ក្រឡ មានករណីក្មេងលង់ទឹកស្លាប់។
ជនរងគ្រោះឈ្មោះ សឿត ស្រីពីន ភេទស្រី អាយុ៨ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។
មូលហេតុ៖ លេងនៅក្បែរមាត់ស្រះ ហើយរអិលធ្លាក់ចូលក្នុងស្រះ បណ្ដាលឲ្យលង់ស្លាប់តែម្តង។
ក្រោយទទួលបានព័ត៌មានសមត្ថកិច្ច បានចុះត្រួតពិនិត្យសព រួចបានប្រគល់ឲ្យក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕



មតិយោបល់