(តៃប៉ិ)៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បាននិយាយថា កោះតៃវ៉ាន់មិនចង់បានការប្រឈមមុខដាក់គ្នា ផ្នែកយោធានោះទេ ប៉ុន្តែតៃវ៉ាន់នឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីការពារសិទ្ធិសេរីភាពរបស់ខ្លួន។
យោធាតៃវ៉ាន់បានអះអាងកាលពីដើមសប្តាហ៍នេះថា យន្តហោះចម្បាំងចិនជាច្រើនប្រភេទ សរុបរហូតដល់ទៅ ១៤៨គ្រឿង បានចល័តចូលមកក្នុងតំបន់ការពារដែនអាកាស ស្ថិតនៅភាគនិរតីកោះនេះ នៅក្នុងរយៈពេល ០៤ថ្ងៃជាប់ៗគ្នា គិតចាប់ពីថ្ងៃសុក្រសប្តាហ៍មុន។
យ៉ាងណាក៏ដោយ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃសុក្រនេះ លោកស្រី Tsai Ing-wen បានបញ្ជាក់ដូច្នេះថាតៃវ៉ាន់មិនចង់បានការប្រឈមមុខដាក់គ្នា ផ្នែកយោធានោះឡើយ។ យើងសង្ឃឹមចង់បានសន្តិភាព, ស្ថិរភាព, ការរួមរស់ដែលអាចទុកចិត្តបាន និងផ្តល់ប្រយោជន៍ដល់គ្នាទៅវិញទៅមក ជាមួយនិងអ្នកជិតខាងទាំងអស់។ ប៉ុន្តែតៃវ៉ាន់ក៏នឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីការពារសេរីភាព និងរបៀបរស់នៅបែបប្រជាធិបតេយ្យរបស់ខ្លួន៕
ប្រភព៖ AFP
មតិយោបល់