ព័ត៌មានជាតិ

អុញនោះ! ភ្លៀងធ្លាក់ជាបន្តបន្ទាប់ ធ្វើឲ្យលំនៅដ្ឋានមួយចំនួន នៅក្បែរតំបន់ការពារទឹកស្អាតក្បាលឆាយ ជន់លិច

ព្រះសីហនុៈ ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់
បានធ្វើអោយលំនៅដ្ឋានមួយចំនួន នៅក្បែរតំបន់ការពារទឹក
ស្អាតក្បាលឆាយ (ចំណុច អូរអារ៉េវ ) បានជន់លិច ។

បើតាមការសង្កេត និងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ
រស់នៅតំបន់បះពាល់នេះ បានអោយដឹងថា មូលហេតុដែលនាំ
អោយមានការលេចលង់នេះ គឺ ៖
-ដោយសារម្ចាស់កម្មសិទ្ធិមួយចំនួនបានធ្វើការចាក់ដី និងផ្ទៃអូរ
ធម្មជាតិត្រូវរួមតូច (ទឹកហូរមិនទាន់)
-ដោយខាងក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតក្បាលឆាយ ចាក់ដីធ្វើទំនប់ការពារប្រភពទឹកស្អាត សំរាប់ប្រើប្រាស់ទូទាំងក្រុងព្រះសីហនុ និងមួយផ្នែកនៃស្រុកព្រៃនប់ ។

ករណីខាងលើនេះ ប្រសិនបើទឹកភ្លៀងនៅបន្តធ្លាក់រាល់ថ្ងៃនោះ ស្ថានភាពលេចលង់នេះនឹងនៅតែបន្តកើតមាន ៕

មតិយោបល់