ព័ត៌មានជាតិ

ផឹកប៉ះស្រាកាច! ស្រវឹងជោកខ្លួនទាញកំបិត កាប់បំផ្លាញម៉ូតូ ព្រោះខឹងប្រពន្ធ

ក្រចេះ: យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងថា បុរសដៃដល់ជាប្តីម្នាក់ ត្រូវបាននគរបាលស្រុកស្នួល ចាប់ឃាត់ខ្លួនបានភ្លាមៗ ពីបទហិង្សាក្នុងគ្រួសារ បន្ទាប់ពីជនម្នាក់នេះ បានផឹកស្រាស្រវឹងជោកខ្លួន និងបានរករឿងប្រពន្ឋ រហូតឈានដល់យកកាំបិតផ្គាក់មកកាប់បំផ្លាញម៉ូតូ១គ្រឿងនៅពេលដែលស្រ្តីជាប្រពន្ឋកំពុងជិះ បណ្តាលឲ្យខូចខាតនិងរងរបួស។ ជនល្មើសជាប្តីរូបនេះ ត្រូវបាននគរបាលចុះឃាត់ខ្លួនបានកាលពីល្ងាចថ្ងៃទី២២ កក្កដា នៅភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ៕

មតិយោបល់