(ភ្នំពេញ)៖ បវរកញ្ញា «Miss Grand Cambodia» ២០២០ កញ្ញា លីវ ជីលី កន្លងទៅត្រូវបានទស្សនិកជនបានដឹង បានតំណាងប្រទេសកម្ពុជា ទៅចូលរួមប្រកួតលើឆាកអន្តរជាតិ នៃកម្មវិធី «Miss Grand International» ឆ្នាំ២០២០ ដែលរៀបចំឡើងនៅប្រទេសថៃជាម្ចាស់ផ្ទះ ដោយមានការចូលរួមពីសំណាក់បេក្ខនារី ជាបវរកញ្ញាតំណាងប្រទេសនានា លើពិភពលោក យ៉ាងច្រើនចូលរួម។ រហូតមកទល់នឹងពេលនេះ តំណែងរបស់ លីវ ជីលី ត្រូវបានបញ្ចប់ តែយ៉ាងណា ជីលី នៅតែមិនមានមោទនភាពបំផុតសម្រាប់ខ្លួនឯង ក្នុងនាមតំណាងឲ្យកម្ពុជាទៅលើឆាកអន្តរជាតិ ហើយនាងបានសន្យារថានឹងរក្សាមោទនភាពមួយនេះចងចាំវារហូតផងដែរ។
តាមរយៈបណ្តាញសង្គម កញ្ញា លីវ ជីលី បានសរសេរសារយ៉ាងដូច្នេះថា «ប្រជាជនកម្ពុជា ជាទីស្រឡាញ់អ្នកគាំទ្រជាទីស្នេហា នាងខ្ញុំបានបំពេញតួនាទីរបស់នាងខ្ញុំរួចរាល់ហើយ មិនថាក្នុងពេលកាន់តំណែងឬបានបញ្ចប់តំណែងទេ សាវតាប្រទេសនិងសាសនា តែងតែនៅជាមួយនាងខ្ញុំជានិច្ច នាងខ្ញុំមានមោទនភាពបំផុតនៅក្នុងនាមតំណាងឲ្យកម្ពុជាទៅលើឆាកអន្តរជាតិ ហើយនាងខ្ញុំនឹងរក្សាមោទនភាពមួយនេះចងចាំវារហូត នាងខ្ញុំមិនភ្លេចទេនៃការស្រឡាញ់គាំទ្រនៃប្រជាជនកម្ពុជាមកកាន់នាងខ្ញុំ ពាក្យថាខ្មែរធ្វើបាន ជាពាក្យទីមួយដែលតែងតែនៅក្នុងការចងចាំរបស់នាងខ្ញុំមិនថានៅក្នុងប្រទេស ឬក៏ការចេញទៅប្រកួតក្រៅប្រទេសនោះទេ ពាក្យនេះ ជំរុញដល់ការតស៊ូរបស់ខ្ញុំ ធ្វើឲ្យនាងខ្ញុំមានកម្លាំងកាយកម្លាំងចិត្ត យកទង់ជាតិកម្ពុជាទៅបង្ហាញលើឆាកអន្តរជាតិមិនរាថយ»។
គួរជម្រាបថា បវរកញ្ញាកម្ពុជា កញ្ញាលីវ ជីលី បានចូលរួមប្រកួតក្នុងកម្មវិធី «Miss Grand International» ២០២១ នៅប្រទេសថៃ និងត្រូវបានមហាជនកោសសរសើរគ្រប់មាត់ពីភាពក្លាហានរបស់នាង ត្បិតតំណែងនេះដំបូងឡើយមិនមែនជារបស់នាងក្តី តែនាងធ្លាប់អះអាងថា វាជាកាតព្វកិច្ចដែលត្រូវទទួល បន្ទាប់ពីបេក្ខនារីដែលត្រូវទៅប្រកួត បោះបង់តំណែងនេះចោល៕
មតិយោបល់