ព័ត៌មានជាតិ

UNICEF បង្ហាញការព្រួយបារម្ភ អំពីសុវត្ថិភាព កុមារចំណាកស្រុក ដែលត្រូវបានឃុំឃាំងនៅក្នុងប្រទេសលីប៊ី

មូលនិធិកុមារអង្គការសហប្រជាជាតិ (UNICEF) បានបង្ហាញការព្រួយបារម្ភ អំពីសុវត្ថិភាព កុមារចំណាកស្រុក ដែលត្រូវបានឃុំឃាំងនៅក្នុងមណ្ឌលឃុំឃាំង ក្នុងរដ្ឋធានីទ្រីប៉ូលី ប្រទេសលីប៊ី។

អង្គការ UNICEF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សុវត្ថិភាព និងសុខុមាលភាព របស់ស្ត្រីនិងកុមារយ៉ាងតិច ១,០០០ នាក់រួមទាំងកុមារ ៥នាក់ ដែលគ្មានអ្នករួមដំណើរជាមួយ និងទារកយ៉ាងតិច ៣០នាក់ដែលត្រូវបានឃុំឃាំង នៅក្នុងមណ្ឌលក្នុងទីក្រុងទ្រីប៉ូលី មានហានិភ័យខ្លាំង។

អង្គការ UNICEF បាននិយាយ ថាស្ត្រីប្រមាណ ៧៥១ នាក់ និងកុមារ ២៥៥ នាក់ ស្ថិតក្នុង ចំណោមជនចំណាកស្រុក រាប់ពាន់នាក់ និងអ្នកស្វែងរកសិទ្ធិជ្រកកោន ដែលត្រូវបាន ឃាត់ខ្លួនធ្វើឡើងដោយ អាជ្ញាធរប្រទេសលីប៊ីនៅតំបន់ផ្សេងៗ នៃរដ្ឋធានី។

 

 

មតិយោបល់