ព័ត៌មានជាតិ

រថយន្តដឹកស៊ីម៉ងត៍ បើកគេចរថយន្តមួយគ្រឿង ជ្រុលចង្កូតឡើងខឿនសួនទ្រូងផ្លូវ ក្រឡាប់ផ្ងារជើង ខូចខាតយ៉ាងដំណំ

ភ្នំពេញ: កាលពីវេលាម៉ោង ១និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែតុលាឆ្នាំ ២០២១ មានករណីរថយន្តដឹកស៊ីម៉ងត៍ បើកគេចរថយន្តមួយគ្រឿងទៀត បណ្ដាលឲ្យឡើងខឿនសួនទ្រូងផ្លូវក្រឡាប់ផ្ងារជើង ស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថីឈ្នះ ឈ្នះ ជិតនឹងវត្តភ្នៀត ក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ដឹកស៊ីទែនស៊ីម៉ងត៍ ក្បាលពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3E-8115 បើកបរដោយបុរសម្នាក់ រងរបួសស្រាល។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តដឹកស៊ីទែនស៊ីម៉ងត៍ ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានបើកគេចរថយន្តមួយគ្រឿង ក៏រេចង្កូតមកឆ្វេងដៃជ្រុលឡើងខឿន ក្រឡាប់ផ្ងារជើងម្ខាង បណ្ដាលឲ្យស្មៅលម្អសួន ខូចខាតជាច្រើនម៉ែត្រ ចំណែករថយន្ដរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំង ធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុក ដើម្បីធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

មតិយោបល់