ព័ត៌មានជាតិ

Daniel Davies វ័យទើបតែ ១៦ឆ្នាំនឹងក្លាយជាយុវជនឆ្នើមចុងក្រោយត្រូវចូលរួមជាមួយនឹង Chelsea

បរទេស៖ The Goal បានចេញផ្សាយនៅថ្ងៃនេះបានសរសេរថាយុវជនឆ្នើមរបស់ក្លឹប Wrexham នឹងក្លាយទៅជាយុវជនឆ្នើមម្នាក់ចុងក្រោយដែលនឹងអាចមានឱកាសក្នុងការបង្ហាញខ្លួននៅទិលានហ្វឹកហាត់ Cobham របស់តោខៀវ Chelsea ក្រោយពេលដែលក្លឹបនេះបានដាក់ផែនការនាំយកកីឡាករខ្សែការពារស្លាបឆ្វេងមួយរូបទៀតមករួមក្លឹបនោះ។

ក្លឹបតោខៀវ Chelsea បានចុះកិច្ចព្រមព្រៀងដើម្បីសាកល្បងកីឡាករវ័យក្មេងអាយុទើបតែ១៦ឆ្នាំ Daniel Davies ពីក្លឹប Wrexham ក្នុងរយៈពេល១សប្តាហ៍មុនពេលដែលអាចបន្តកុងត្រាប្រហែលជា៦ខែទៀតនាពេលខាងមុខ។

កន្លងមកកីឡាកររូបនេះក៏ធ្លាប់បានធ្វើការស្នើសុំសាកល្បងសមត្ថភាពជាមួយនឹងក្លឹបជាច្រើនទៀតក្នុងពេលវេលាស្រដៀងគ្នានេះដែរដូចជាក្លឹបហង្សក្រហម Liverpool, Brightonនិង Stoke City ជាដើមប៉ុន្តែមានតែ Chelsea ប៉ុណ្ណោះដែលនាំមុខគេ៕

មតិយោបល់