ព័ត៌មានជាតិ

រដ្ឋបាលខេត្តរតនគិរី ចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកជាបណ្ដោះអាសន្នចំពោះយានយន្តគ្រប់ប្រភេទធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៧៦

អាជ្ញាធរខេត្តរតនគិរីសម្រេចបិទផ្លូវជាតិលេខ ៧៦A ពីស្រុកលំផាត់ទៅ ស្រុកកោះញែក ជាបណ្ដោះ អាសន្ន ដើម្បីធានាសុវត្ថិភាពអ្នកដំណើរ ខណ:បច្ចុប្បន្ននេះទឹកទន្លេស្រែពក បានហក់ឡើងជាបន្តបន្ទាប់ ដែលបង្ក ឡើងដោយជំនន់ទឹកភ្លៀង ជន់លិចភូមិមួយចំនួន នៃស្រុកលំផាត់ ។ .

លោក កុល ផាន់ណា អ្នក នាំពាក្យសាលាខេត្តរតនគិរី បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ប៉ុន្មានថ្ងៃ នេះមានភ្លៀងធ្លាក់ជាបន្ត បន្ទាប់ ធ្វើឱ្យទឹកទន្លេស្រែពក បានហក់ឡើងខ្លាំង បង្កជាជំនន់ទឹកទន្លេ និងជំនន់ទឹក ភ្លៀង បានលិចភូមិ ឃុំ មួយ ចំនួន ដែលស្ថិតនៅតំបន់ទំនាបក្នុងស្រុកលំផាត់ដែលងាយប្រឈមគ្រោះថ្នាក់ ក្នុងនោះមាននៅស្រុកមួយចំនួនទៀត គឺស្រុកវើនសៃ, ស្រុកតាវែង, ស្រុកអណ្តូងមាស, និងស្រុកកូនមុំជាដើម។

លោកបន្តថា បច្ចុប្បន្ននេះអាជ្ញាធរខេត្តរតនគិរី បានជូន ដំណឹងមិនអនុញ្ញាតឱ្យរថយន្តគ្រប់ប្រភេទធ្វើការឆ្លងកាត់លើផ្លូវជាតិលេខ៧៦A នៅចន្លោះគីឡូម៉ែត្រលេខ២៧២_ ២៧៣ ស្ថិតនៅភូមិដីឡូត៍ឃុំជ័យឧត្តម ស្រុកលំផាត់មួយរយ:ដោយសារផ្លូវនេះ បានជន់លិចខ្លាំង ក្នុងន័យទប់ ស្កាត់ការរងខូចខាតផ្លូវជាតិ និងអាចបង្កឱ្យមានគ្រោះថ្នាក់ ក្នុងការធ្វើចរាចរណ៍លើផ្លូវ ជាតិនេះ ។ «ទឹកនៅទន្លេស្រែ ពកនេះឥឡូវលិចផ្លូវជាតិធ្វើដំណើរពីលំផាត់ទៅមណ្ឌលគិរីហើយហើយបច្ចុប្បន្ននេះអាជ្ញាធរបានជូនដំណឹងទៅដល់ប្រជាពល រដ្ឋឬមួយក្រុមហ៊ុនផ្សេងៗដែលមានឡានដឹកទំនិញធុនធ្ងន់ឬមួយក៏អាជីវករអីហ្នឹងមិនអាចឆ្លងកាត់បានទេដោយ សារទឹកកំពុងតែនៅលើផ្លូវនេះច្រើនជៀសវាងមានគ្រោះថ្នាក់ជាយថាហេតុ»។

លោកបានបញ្ជាក់ថា រាល់ពលរដ្ឋដែលរងផលប៉ះពាល់ អាជ្ញាធរខេត្តនិងកងកម្លាំងចម្រុះបានសស្រាក់សស្រាំអន្តរាគមន៍ជួយសង្រ្គោះប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព តាមគ្រប់រូបភាពដូចជា តាមទូក កាណូត ពិសេសផ្តល់ស្បៀងអាហារ មានអង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ តង់ស្នាក់នៅនិងមានក្រុមគ្រូពេទ្យប្រចាំការសម្រាប់ត្រួតពិនិត្យសុខភាព ជូនប្រជាពលរដ្ឋផងដែរ៕

 

មតិយោបល់