បរទេស៖ គ្រូបង្វឹកលោក Steve Bruce ត្រូវបានបណ្តេញចេញពីក្លឹបជាផ្លូវការក្រោយការផ្លាស់ប្តូរម្ចាស់ក្លឹបថ្មីរបស់ Newcastle រួចមកមិនដល់ពេល២សប្តាហ៍ផងប៉ុន្តែមិនមានអ្វីដែលជារឿងគួរឲ្យប្លែកសម្រាប់អ្នកគាំទ្រឡើយព្រោះពួកគេបានដឹងជាមុនរួចទៅហើយ។
The Goal ចេញផ្សាយថានៅក្រោយការបណ្តេញចេញនេះលោក Bruce គឺត្រូវបានបញ្ចប់ទៅនៃកុងត្រាទាំងដែលមិនទាន់បញ្ចប់ដែលមានន័យថាលោកត្រូវបានទទួលប្រាក់សំណងមួយចំនួនហើយទំហំនោះមានប្រមាណជា៨លានផោនប៉ុណ្ណោះ។
បរាជ័យទៅលើក្រុម Spurs ក្នុងលទ្ធផល៣ទល់នឹង២បានធ្វើឲ្យវាក្លាយទៅជាការដឹកនាំចុងក្រោយរបស់លោក Bruce ហើយក៏ជាមូលហេតុដ៏សំខាន់ចុងក្រោយដែលនាំឲ្យមានការបណ្តេញចេញនៅថ្ងៃពុធម្សិលមិញនេះផងដែរ៕
មតិយោបល់