បរទេស៖ តោខៀវ Chelsea ក្រោយបញ្ចប់ទៅនៃរដូវកាលដោះដូរកីឡាកររដូវក្តៅកន្លងទៅនេះហាក់ដូចជាមិនទាន់បានចំណាយលុយតាមផែនការអស់នៅឡើយហើយត្រូវបានគេជឿជាក់ថានឹងដាក់ការងារអទិភាពពង្រឹងតំបន់ការពារបន្ថែមទៀតនៅរដូវកាលដោះដូរក្នុងខែមករា។
កីឡាករខ្សែការពារឆ្នើមមាឌធំរបស់ Napoli ម្នាក់ដែលមានឈ្មោះថា Kalidou Koulibaly បានក្លាយទៅជា
ជម្រើសដំបូងបំផុតនិងអទិភាពបំផុតរបស់តោខៀវ Chelsea នាខែមករាខាងមុខនេះបើយោងតាមការអះអាងរបស់The Football London។
ក្លឹបមិនបានបំពេញតំណែងណាមួយនៅតំបន់ការពារឡើយនៅរដូវក្តៅកន្លងទៅថ្មីៗនេះហើយជឿជាក់ថាគ្រូបង្វឹកក្លឹបលោកThomas Tuchel នឹងនៅតែបន្តស្ថិតនៅក្នុងទីផ្សារកីឡាករនៅឡើយដើម្បីកំណត់យកគោលដៅបន្ទាប់បន្សំបន្ថែមទៀតផងដែរ៕
មតិយោបល់