បរទេស៖ ក្រោយបរាជ័យផ្ទួនៗនិងមានការទិះតៀនខ្លាំងៗពីសំណាក់អ្នកគាំទ្រក្លឹបកន្លងមកនោះទីបំផុតលោក Ronald Koeman គឺត្រូវបានបណ្តេញចេញពីក្លឹប Barcelona ហើយនៅថ្ងៃព្រហស្បតិ៍នេះបន្ទាប់ពីចាញ់ក្រុម Rayo Vallecano កាលពីយប់ថ្ងៃពុធម្សិលមិញ។
បរាជ័យយប់មិញនេះបានធ្វើឲ្យ Barcelona បានធ្លាក់ទៅលេខរៀងទី៩ក្នុងតារាងកំពូល La Liga ដោយអាចយកឈ្នះបានតែ៤ប្រកួតប៉ុណ្ណោះក្នុងការប្រកួតនៅលីគទាំង១០ប្រកួតហើយមិនត្រឹមតែប៉ុណ្ណោះទំរង់លេងនៅ Champions League ក៏មិនសូវជាកាក់កបនោះដែរ។
នៅមកដល់ពេលនេះនៅមិនទាន់មានការអះអាងប្រកាសអំពីប័ត៌មាននៃគ្រូបង្វឹកថ្មីនៅឡើយទេប៉ុន្តែជឿជាក់ថាវិរៈបុរសរបស់ក្លឹបគឺលោក Xavi នឹងអាចចូលមកជំនួសតំណែងនេះប៉ុន្តែទាមទាការចរចាដើម្បីបញ្ចប់កុងត្រាជាមួយនឹងក្លឹបរបស់គាត់នៅប្រទេសកាតាជាមុនសិន៕
មតិយោបល់