បរទេស៖ ក្លឹប Al Sadd របស់ប្រទេសកាតាកំពុងចាប់ផ្តើមធ្វើយុទ្ធនាការមួយជាមួយនឹងអ្នកគាំទ្រក្លឹបដើម្បីធ្វើយ៉ាងណាក្នុងការព្យាយាមរក្សាវត្តមានរបស់គ្រូបង្វឹកលោក Xavi ឲ្យបន្តរស់នៅនឹងធ្វើការដឹកនាំក្លឹបបន្តទៀតខណៈដែលព័ត៌មានកាន់តែច្រើនឡើងអំពីការផ្ទេរទៅធ្វើការជាមួយនឹង Barcelona វិញ។
មកដល់ពេលបច្ចុប្បន្ននេះ Xavi បានទទួលក្តីរីករាយនិងភាពរីកចម្រើនយ៉ាងខ្លាំងពីសំណាក់លទ្ធផលជាច្រើនដែលលោកបានដឹកនាំក្លឹបរបស់ប្រទេសកាតានេះប៉ុន្តែប៉ុន្មានសប្តាហ៍ចុងក្រោយនេះជាពិសេសនូវពេលដែលមានវត្តមាននៃការចាកចេញរបស់គ្រូបង្វឹកហូឡង់ Ronald Koeman ផងនោះបុរអេស្បាញរូបនេះត្រូវបានគេជឿជាក់ថានឹងក្លាយទៅជាគោលដៅរបស់ក្លឹប Barcelona។
ទោះបីជាយ៉ាងណាក្តីឆ្លើយតបទៅនឹងដំណឹងនេះចុងក្រោយលោក Xavi បានថ្លែងទៅកាន់ក្រុមអ្នកកាសែតថាមកដល់ពេលនេះលោកនៅតែបន្តផ្តោតសំខាន់ទៅលើកិច្ចការងាររបស់លោកជាមួយនឹង Al Saddប៉ុណ្ណោះប៉ុន្តែលោកនឹងមិននិយាយអ្វីអំពីបញ្ហានេះបន្ថែមឡើយ៕
មតិយោបល់