បរទេស៖ ២គ្រាប់របស់កំពូលកីឡាករខ្សែប្រយុទ្ធប៉ទុយហ្គាល់ CR7 បានធ្វើឲ្យអ្នកគាំទ្ររីករាយខ្លាំងមែនទែនព្រោះជាគ្រាប់បាល់ដែលអាចបន្តឱកាសឲ្យក្រុមបិសាចក្រហម Man UTD មានវត្តមានបន្តនៅក្នុងពានរង្វាន់ Champions League ប្រកួតវគ្គ១៦ក្រុមចុងក្រោយទៀត។
២គ្រាប់របស់ CR7 ជាគ្រាប់បាល់តាមពីក្រោយ Atalanta ទាំងអស់ហើយគ្រាប់បាលចុងក្រោយកើតឡើងនៅនាទីទីជិតផុតការប្រកួតទៅហើយ។
Josip Llicic រកបានគ្រាប់បាល់ដំបូងតាំងតែពីនាទី១២ខណៈដែល CR7 តាមពីក្រោយវិញនៅនាទី ទី៤៥បូក១ ខណៈដែលក្រុមម្ចាស់ផ្ទះ Duvan Zapata រកបាននាំំមុខម្តងទៀតនៅនាទី ទី៥៦កីឡាករ CR7 បន្ថែមគ្រាប់តាមស្មើវិញនៅនាទីទី៩០បូក១ម្តងទៀត៕
ការគ្រប់គ្រងបាល់បិសាចក្រហម Man UTD មានទៅដល់៥៣ភាគរយនិងស៊ុតចេញបានចំនួន១៣ដងនិងចំគោលដៅ៤ដងខណៈដែលក្រុមម្ចាស់ផ្ទះ Atalanta ស៊ុតបាន១០ដងចំគោលដៅ៤ដូចគ្នា៕
មតិយោបល់