ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះ បានជូនដំណឹងឲ្យដឹងថា គេហទំព័រផ្លូវការរបស់ ស្ថានីយរ៉ាដាតេជោសែន ដែលមានអាសយដ្ឋាន www.cambodiameteo.com បានផ្អាកដំណើរការរយៈពេល២ថ្ងៃ នៅថ្ងៃទី១៧ និងទី១៨ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីធ្វើការថែទាំ និងដំឡើងកម្មវិធីបន្ថែមមួយចំនួនទៀត។
គេហទំព័រនេះ នឹងដំណើរការជាធម្មតាឡើងវិញ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ខាងមុខ៕

មតិយោបល់