(ភ្នំពេញ)៖ ស្របពេលដែលឱកាសនៃការសម្ដែងលែងសូវមានដូចពីមុន តារាកំប្លែង តាចេក បច្ចុប្បន្ន បាន និង កំពុងប្រើរបរ លក់ ផ្លែ ឈើលើចិញ្ចើមផ្លូវ នៅភ្នំគីរីរម្យនៃទឹកដីខេត្តកំពង់ស្ពឺ ដើម្បីបាន ប្រាក់ ចំណេញបន្តិចបន្តួចទៅដោះ ស្រាយ បញ្ហាជីវភាពប្រចាំ ថ្ងៃ ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ តារាកំប្លែង តាចេក បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា បច្ចុប្បន្នលោកពិបាក ក្នុងការ លក់ ដូរ ណាស់ មិន កាក់ កបឡើយ ពោល គឺសល់តែរហូត ។ តារាកំប្លែងជើងចាស់រូបនេះបានសង្កត់ធ្ងន់ទៀតថា ចាប់ តាំងពីរដូវ បុណ្យ ភ្ជុំបិណ្ឌ មករបរ លក់ ផ្លែឈើលើចិញ្ចើមផ្លូវរបស់ខ្លួន លក់ពុំ សូវដាច់ប៉ុន្មានឡើយ ពេលខ្លះ នៅ សល់ រហូត ដល់ខូចចោលក៏មាន ។
បើទោះជាយ៉ាងណា តាចេក នៅតែប្រកាន់ជំហរមិនបោះបង់របរនេះចោលឡើយ ដោយលោករំពឹងទុកថា នៅពេលដែលបើកដំណើរការប្រទេសវិញ របរលក់ដូររបស់លោក នឹងល្អ ប្រសើរ ឡើង វិញ ផងដែរ ។
គួរបញ្ជាក់ផងដែរថា តារាកំប្លែង តាចេក ធ្លាប់ទទួលបានការឧបត្ថម្ភប្រចាំខែពីសមាគម មិត្ត សិល្បៈស្ម័គ្រចិត្តជួយសង្គម តាមរយៈមូលនិធិ «សិល្ប ករ ចាស់ ជរា» រយៈ ពេល ជិត២ ឆ្នាំ ហើយ ពោល គឺចាប់តាំងពីឆ្នាំ២០១៩ រហូតមក ដល់ បច្ចុប្បន្ន ដោយ ក្នុងមួយ ខែ តារាកំប្លែង តាចេក ទទួល បាននូវអង្ករមួយបេ និងថវិកា ចំនួន ៣០ម៉ឺន រៀល។ តាមជំនួយនេះ បានចូលរួមចំណែកសម្រាលការលំបាកផ្នែកជីវភាពរបស់តារាកំប្លែងរូបនេះមួយកម្រិត៕






មតិយោបល់