ព្រៃវែងៈ លោកសាស្ត្រាចារ្យ ស៊្រាង ផានឹត លោក ឌី បញ្ញា តំណាងកម្មសិក្សាការីមន្ត្រីជាន់ខ្ពស់បន្ទប់ចតុមុខវេនរសៀល និងលោក កុនសម្ផស្ស អភិបាលស្រុកពាមរក៌ ព្រមទាំងលោកនាយកសាលា និងមន្ត្រីជំនាញក្នុងស្រុកមួយចំនួន បានពាំនាំយកអំណោយគម្រោងសកម្មភាពសង្គម “ក្តីសង្ឃឹម” របស់កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់បន្ទប់ចតុមុខវេនរសៀលសាលាភូមិន្ទរដ្ឋបាលពាមរក៌យកទៅចែកជូនដល់សិស្ស និងពលរដ្ឋក្រីក្រ ស្ថិតក្នុងសាលាបឋមសិក្សា ប៊ុនរ៉ានីហ៊ុនសែន ភូមិខ្សាយ ខ ឃុំព្រែកក្សាយ ស្រុកពាមរក៌ ខេត្តព្រៃវែងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២ កញ្ញា ២០១៦។
ក្នុងពិធីនោះដែរ លោកសាស្ត្រចារបានប្រសាសន៍ដាស់តឿន ក្រុមការងាររបស់លោកធ្វើយ៉ាងណា ត្រូវខិតខំជួយសម្ភារៈរៀនសូត្រដល់សិស្សក្រីក្រដូចជា កង់ ប្រដាប់សិក្សា ព្រមទាំងជួយគ្រឿងឧបភោគបរិភោគដល់ពលរដ្ឋក្រីក្រ។
អំណោយដ៏ថ្លៃថ្លាដែលយកទៅចែកដល់ចំនួនសិស្ស៥០នាក់ក្នុងនាក់ត្រូវទទួលបានកង់១គ្រឿង ព្រមទាំងសម្ភារៈសិក្សាមួយចំនួនផងដែរ និងចែកជួនដល់គ្រួសារក្រីក្រមានចំនួន៣៤គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម ភួយ១ មុង១ អំបិល៥កញ្ចប់ ប៊ីចេង១កញ្ចប់ ត្រីខ១០កំប៉ុង ទឹកត្រី១យួរ ថវិកា២០០០០រៀល។
ជាចុងក្រោយលោកសាស្រ្តចារ្យបានមានមតិផ្តាំផ្ញើរទៅដល់ដល់បងប្អូន និងសិស្សានុសិស្សត្រូវខិតខំប្រឹងរៀនសូត្រធ្វើជាសិស្សល្អរស់ក្នុងសង្គម៕
មតិយោបល់