ព័ត៌មានជាតិ

ត្រឡប់មកជាគ្រូបង្វឹកលើកនេះ Xavi បានទទួលសារអបអរមួយពីអតីតមិត្តរួមក្លឹប Messi

បរទេស៖ ការប្រកាសគ្រូបង្វឹកថ្មីលោក Xavi ត្រូវបានធ្វើឡើងជាផ្លូវការកាលពីថ្ងៃម្សិលមិញហើយថ្ងៃនេះព័ត៌មានព្រោងព្រាតដែលបានចេញផ្សាយជាបន្តបន្ទាប់ពីវត្តមានរបស់លោកក្នុងនាមជាគ្រូបង្វឹកថ្មីរបស់ Barcelonaជំនួសឲ្យលោក Ronald Koeman។

ក្នុងនោះថ្លែងទៅកាន់ក្រុមអ្នកកាសែតអំពីបញ្ហាប្រៀបធៀបសមត្ថភាពរបស់លោកទៅនឹងបុរសអេស្បាញលោក Pep Guardiola លោក Xavi មិនបាននិយាយអ្វីច្រើននោះទេប៉ុន្តែលោកបានបញ្ជាក់ថាបានទទួលសារមួយពីសំណាក់អតីតមិត្តរួមក្លឹប Lionel Messi នូវឃ្លាមួយដែលនិយាយថា Good Luck។

អ្នកកាសែតបានសួរសំណួរថាតើបើមានឱកាសលោកនឹងសប្បាយចិត្តដែរឬទេក្នុងការដឹកនាំកីឡាករដូចជា Lionel Messi នាថ្ងៃណាមួយលោក Xavi បានបញ្ជាក់ថាវាពិតជារឿងដ៏អស្ចារ្យប្រសិនបើអាចដឹកនាំកីឡាករដូចជា Messi, Eto’o, Ronaldinho ប៉ុន្តែពេលនេះវាមិនមែនជារឿងដែលគួរនិយាយនោះទេពីព្រោះថាកីឡាករទាំងនោះមិនមានវត្តមានជាមួយនឹងក្លឹបទៀតឡើយ៕

 

មតិយោបល់