ព័ត៌មានជាតិ

Messi នឹងអាចវិលត្រឡប់ Barcelona វិញដោយសារលោក Xavi

បរទេស៖ បុរសម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន៦សម័យកីឡាករ Lionel Messi នៅសប្តាហ៍នេះត្រូវបានគេជឿជាក់ថានឹងអាចវិលត្រឡប់មកកាន់ទឹកដីរបស់ Camp Nou វិញជាមិនខាននាពេលខាងមុខ។

គ្រូបង្វឹកថ្មីរបស់ក្លឹបលោក Xavi ត្រូវបានគេជឿជាក់ថានឹងក្លាយទៅជាមនុស្សដ៏សំខាន់ដែលអាចនាំយកកីឡាករ Messi ដែលកំពុងលេងឲ្យ PSG រូបនេះត្រឡប់មកកាន់ទឹកដី Barcelonaវិញហើយទំនងជានឹងអាចធ្វើឡើងនៅក្នុងឆ្នាំ២០២៣ខាងមុខនេះ។

Messi ដែលបច្ចុប្បន្នមានវ័យ៣៤ឆ្នាំទៅហើយនោះបានសម្រេចចិត្តចាកចេញពី Camp Nou ទាំងបង្ខំទៅចូលរួមជាមួយនឹង PSG បន្ទាប់ពីបានចំណាយពេលអស់រយៈពេលជាង២១ឆ្នាំជាមួយនឹងក្លឹបដែលខ្លួនស្រលាញ់បំផុតដោយកុងត្រារយៈពេល២ឆ្នាំនៅបារាំង៕

Soccer Football – FC Barcelona unveil new coach Xavi – Camp Nou, Barcelona, Spain – November 8, 2021 FC Barcelona coach Xavi and president Joan Laporta after signing the contract during the unveiling REUTERS/Albert Gea

មតិយោបល់