ភ្នំពេញៈ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ៩លើក ( យប់៦លើក ) បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ (ប្រុស ) រងរបួសធ្ងន់ ៨នាក់ ( ស្រី២នាក់ ) និងរងរបួសស្រាល ៣នាក់ (ប្រុស)។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១៥គ្រឿង រួមមាន ម៉ូតូ ចំនួន ១១គ្រឿង រថយន្តធុនតូច ចំនួន ២គ្រឿង , រថយន្តធុនធំ ២គ្រឿង និងថ្មើរជើង ១នាក់។
ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន ៥លើក (ស្លាប់២នាក់), មិនគោរពសិទ្ធិ ២លើក (ស្លាប់០នាក់), ប្រជែង ២លើក (ស្លាប់០នាក់) , ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១១នាក់ ( យប់ ៦នាក់ )។
គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៧លើក និងផ្លូវខេត្ត-ក្រុង ចំនួន ២លើក , ផ្លូវលំ ០លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៦លើក និងរថយន្តធុនតូច ១លើក, រថយន្តធុនធំ ២លើក, ត្រាក់ទ័រ ០លើក ។
យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បន្តទៀតឲ្យដឹងថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ភ្នំពេញ ២លើក ស្លាប់១នាក់ ,របួស១នាក់ និង ខេត្តក្រចេះ ១លើក ស្លាប់១នាក់។
ប្រភពព័ត៌មានពីនាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ២.៦៦៦គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៨៩៥គ្រឿង និងពិន័យសរុប ចំនួន ១.៧៧១គ្រឿង៕








មតិយោបល់