ព័ត៌មានជាតិ

រថយន្តម៊ែកសឺដេស បុករថយន្តដឹកខ្សាច់ បណ្តាលឲ្យ រេចង្កូតបុកចូលផ្ទះពលរដ្ឋ ធ្វើឲ្យម្តាយកូន២នាក់ រងរបួសធ្ងន់

ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តម៊ែកសឺដេសស៊េរីទំនើប ចេញពីផ្លូវបេតុងក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្តដឹកខ្សាច់ចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យរថយន្តដឹកខ្សាច់ រេចង្កូតបុ.កចូលផ្ទះពលរដ្ឋ រងការខូចខាតសម្ភារៈមួយចំនួន និងធ្វើឲ្យម្តាយកូន២នាក់ នៅក្នុងផ្ទះរងរបួសធ្ងន់ស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១១និង០០នាទីយប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុ គាត់បានឃើញបុរសម្នាក់ បើករថយន្តដឹកខ្សាច់មួយ គ្រឿងពណ៌សពាក់ផ្លាកលេខភ្នំពេញ 3F-0566 បើកបរចេញពីផ្លូវជាតិលេខ២ រួចបត់ស្តាំចូលតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តបង្កម៉ាកម៊ែកសឺដេសស៊េរីទំនើប មួយគ្រឿងទៀត ពណ៌ខ្មៅពាក់ផ្លាកលេខកម្ពុជាK.SARUN6 បានបើកចេញពីផ្លូវបេតុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿនបានជ្រុលទៅបុ.ករថយន្តដឹកខ្សាច់ ចំពាក់កណ្តាលពេញទំហឹងបណ្តាលឲ្រថយន្តដឹកខ្សាច់ បួងចង្កូតជ្រុលទៅបុ.កចូលផ្ទះពលរដ្ឋ រងការខូចខាតសម្ភារៈអស់មួយចំនួន និងរងរបួសម្តាយកូន២នាក់ នៅក្នុងផ្ទះធ្ងន់និងស្រាល ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។

មតិយោបល់