ព័ត៌មានជាតិ

De Bruyne និយាយថាមិនដឹង Man UTD លេងទំរង់អ្វីឡើយទើបក្រុមរបស់លោកហ្វឹកហាត់តែ ១០នាទីមុនការប្រកួត

បរទេស៖ កីឡាករខ្សែបម្រើប្រយុទ្ធប៊ែលហ្ស៊ិក Kevin De Bruyne នៅក្រោយជ័យជំនះរបស់ក្រុមលើក្រុមបិសាចក្រហម Man UTD កាលពីចុងសប្តាហ៍កន្លងទៅបានធ្វើការលើកឡើងដែលមានអត្ថន័យឌឺដងខ្លាំងទៅឲ្យក្រុមរបស់លោក Ole Solskjare យ៉ាងខ្លាំង។

កីឡាករ De Bruyne រូបនេះបានអះអាងថាមេឃខៀវ Man City ក្នុងការប្រកួតប៉ះនឹងក្រុម Man UTD នៅទឹកដី Old Trafford ក្រុមរបស់គាត់បានធ្វើការហ្វឹកហាត់មិនដល់រយៈពេល១០នាទីស្រួលបួលផងតែបែរជាបានទទួលជ័យជំនះយ់ាងងាយស្រួលក្នុងលទ្ធផល២ទល់នឹង០។

មួយគ្រាប់ជាបាល់បញ្ចូលទីខ្លួនឯងរបស់ខ្សែការពារ Eric Bailly និងមួយគ្រាប់ទៀតដោយកីឡាករ Bernardo Silva បានធ្វើឲ្យ Man City យកបាន៣ពិន្ទុយ៉ាងស្រួលបន្តស្ថិតនៅចំណាត់ថ្នាក់លេខ២ក្នុងតារាងកំពូលបន្ទាប់ពីតោខៀវ Chelsea។

ថ្លែងទៅកាន់ក្រុមអ្នកកាសែតកីឡាករ De Bruyne បាននិយាយបែបនេះថា៖មុនការប្រកួតមួយថ្ងៃពួកយើងហ្វឹកហាត់បែបបច្ចេកទេសក្នុងរយៈពេលតិចតួចបំផុត។ពួកយើងមិនដឹងថាពួកគេMan UTD នឹងលេងក្នុងទំរង់អ្វីនោះទេដូចនេះពួកយើងក៏បានហ្វឹកហាត់ត្រឹមតែ១០នាទីប៉ុណ្ណោះ៕

មតិយោបល់