បរទេស៖ កីឡាករបារាំងដែលកំពុងលេខ្ចីជើងពីក្លឹបកាំភ្លើងធំ Arsenal ជាមួយនឹងក្លឹបនៅលីគកំពូលបារាំង Marseille កីឡាករ Matteo Guendouzi នៅសប្តាហ៍នេះបានបញ្ជាក់ពីជំហរបស់គាត់ថាចង់បន្តលេងនៅទីនេះក្នុងរយៈពេលឲ្យបានយូរបន្ថែមទៀត។
Guendouzi បានសារភាពថាគាត់ពិតជារីករាយចាប់តាំងតែពីបានផ្ទេរមកដល់ទីនេះខណៈដែលទំរង់លេងកំពុងក្លាយទៅជាកីឡាករដ៏សំខាន់មួយក្រោមការដឹកនាំរបស់លោក Unai Emery ទោះបីជាមានព័ត៌មានអំពីការវិលត្រឡប់ទៅអង់គ្លេសវិញជាមួយនឹងក្លឹប Newcastle ក្តិ។
គួរឲ្យដឹងដែរថាក្រោមការដឹកនាំរបស់លោក Mikel Arteta កីឡាករ Guendouzi មិនមានឱកាសបង្ហាញសមត្ថភាពគ្រប់គ្រាន់នោះទេហើយក៏បានសម្រេចចិត្តមកចូលរួមជាមួយនឹង Marseille កាលពីរដូវក្តៅកន្លងមកក្រោយការចូលរួមជាមួយនឹង Arsenal បានត្រឹមតែ២ឆ្នាំប៉ុណ្ណោះ៕
មតិយោបល់