ក្រុមឧទ្ទាម ISIS ប្រកាសថា ខ្លួនជាអ្នកបាញ់ប្រហារនៅសារមន្ទីរ Bardo ទុយនេស៊ី ដែលបណ្តាលឲ្យមនុស្ស ២១នាក់ស្លាប់ ក្នុងនោះមានមនុស្ស២០នាក់ជាភ្ញៀវទេសចរណ៍បរទេស។ នេះបើយោងតាមការចុះផ្សាយរបស់ BBC ចេញផ្សាយនៅថ្ងៃយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០១៥។
ក្រោយពីការបាញ់ប្រហារ ត្រូវបានបញ្ចប់ ប៉ូលិសបានឃាត់ខ្លួនមនុស្ស ៩នាក់ សង្ស័យពាក់ព័ន្ធនឹងករណីបាញ់ប្រហារនេះ ប៉ុន្តែព័ត៌មានលម្អិតផ្សេងទៀតមិនត្រូវបានលាតត្រដាងឡើង ហើយតែពេលនេះ ក្រុម ISIS ចេញមុខអះអាង។
គួរបញ្ជាក់ផងដែរថា ភ្ញៀវទេសចរណ៍ភាគច្រើនដែលបានស្លាប់នោះ មកប្រទេសអ៊ីតាលី, ប៉ូឡូញ, អេស្ប៉ាញ និងអាល្លឺម៉ង់៕

មតិយោបល់