មន្ត្រីនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឱ្យដឹងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ថា ក្រុមអ្នកអភិរក្សរបស់ខ្លួនបានរកឃើញ អកពស់ព្រៃនៅលើដើមឈើ និងហោះស្វែងរកអាហារ របស់វាដែលមានកម្ពស់ប្រមាណ ២០ម៉ែត្រពីដី នៅទីតាំងស្ថិតនៅក្នុង ដែនជម្រកសត្វព្រៃ លំផាត់ ក្នុងភូមិសាស្ត្រ ខេត្តមណ្ឌលគិរី ។
អកពស់ព្រៃ គឺជាឈ្មោះបក្សីមួយប្រភេទមានស្លាបពណ៌ត្នោតក្រមៅពេលហើរមាន ឆ្នូតគែមក្រោមនៃស្លាបពណ៌ខ្មៅ បន្ទាប់មកពណ៌សដងខ្លួនមានអុជៗស ពាសពេញ និងមានកំប៉ោយក្រាស់មានឆ្នូតទទឹងខ្មៅធំចុងកន្ទុយ។ អកពស់ព្រៃ មានឈ្មោះ Crested serpent eagle ឈ្មោះ គ្រួសារ Accipitridae និងឈ្មោះវិទ្យាសាស្រ្ត Spilornis cheela អកពស់ព្រៃ ជាប្រភេទបក្សីដែលស៊ីសត្វពស់ជាអាហារ។ អកពស់ព្រៃ ជាប្រភេទបក្សី ជាទូទៅ វារស់នៅតាមព្រៃស្រោង ព្រៃល្បោះ និងដំណុះព្រៃក្មេង ព្រៃជាំជាដើម ហើយបន្តពូជ ចាប់ពីខែមករា ដល់ ខែតុលា និងមានពងតែ១គត់។
មតិយោបល់