ព័ត៌មានជាតិ

ព្រោះយកទូរស័ព្ទប្រពន្ធ ឆែកFacebookចុងក្រោយកើតហិង្សាវាយតប់គ្នាបណ្ដាលឲ្យប្រពន្ធរងរបួសសមត្ថកិច្ចឃាត់ខ្លួនប្តី

ភ្នំពេញ: បុរសជាប្ដីម្នាក់បាន វាយតប់លើប្រពន្ធ ដែលមិនបានរៀបការ បណ្ដាលឱ្យរងរបួសស្នាមក្រចកលើ.ក និងស្នាមក្រចកលើផ្ទៃមុខខាងស្ដាំ ហើយ ត្រូវបាន កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី១ ឃាត់ខ្លួន។

ករណីហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល៦និង៣០នាទីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ចំណុចក្នុងផ្ទះជួលលេខ០៥ ផ្លូលេខ២៥៥ ក្រុមទី២២ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

បុរសជាប្តីឈ្មោះ រស់ សម្បត្តិ ហៅមាន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកហាងចាក់សាក់ ស្នាក់នៅផ្ទះជួលលេខ០៥ ផ្លូលេខ២៥៥ ក្រុមទី២២ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

ចំណែកនារីរងគ្រោះឈ្មោះ ព្រឿង ស្រីដា អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកហាងចាក់សាក់ ស្នាក់នៅផ្ទះជួលលេខ០៥ ផ្លូវលេខ២៥៥ ក្រុមទី២២ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា កាលពីងំ ឡុងឆ្នាំ២០១៨ ជនរងគ្រោះ និងជនសង្ស័យ បានស្រឡាញ់គ្នាជាសង្សារ នឹងបាន រួមរស់ជាមួយគ្នាដូចប្ដីប្រពន្ធ ដោយមិនបានរៀបការទេ ហើយបានមកជួលផ្ទះលេខ០៥ ផ្លូវលេខ២៥៥ ក្រុមទី២២ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក បើកហាងចាក់សាក់ជាមួយគ្នា។ លុះមកដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល៦និង៣០នាទីល្ងាច ជនសង្ស័យជាប្តីបានយកទូរស័ព្ទប្រពន្ធ ឆែកFacebook ទើបធ្វើឲ្យ ប្រពន្ធមានការខឹងសម្បា ឈានដល់ការប្រើអំពើហិង្សាលើគ្នាតែម្ដង បណ្ដាលឲ្យ ប្រពន្ធ រងរបួសស្នាម ស្នាមក្រចកនៅលើផ្ទៃមុខខាងស្ដាំ និងស្នាមក្រចកនៅលើ ក និងស្នាមជាំលើភ្លៅខាងឆ្វេង។

មួយសន្ទុះក្រោយមកជនរងគ្រោះ ក៏បានមកប្ដឹងរាយការណ៍ប៉ូលិសប៉ុស្តិ៍រដ្ឋបាលបឹងសាឡាង ក៏ចុះទៅអន្តរាគមន៍ ឃាត់ខ្លួនប្តីហេងស៊យ បញ្ជូនយកមកកាន់ អធិការដ្ឋានខណ្ឌទួលគោក ចាត់ការតាមផ្លូវច្បាប់តែម្ដង។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ច បាន ធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោមជនសង្ស័យរូបនេះ ជាលទ្ធផលមានសារធាតុញៀន។

ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅកាន់ អធិការដ្ឋានខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់