បរទេស៖ គ្រូបង្វឹកឆ្នើមរបស់ក្រុមតោបីអង់គ្លេស Gareth Southgate ជាផ្លូវការហើយនៅថ្ងៃនេះដែលលោកនឹងបន្តកុងត្រាថ្មីមានសុពលភាពក្នុងការប្រកួតបាល់ទាត់ពិភពលោកក្នុងប្រទេសកាតាដល់ឆ្នាំ២០២២ព្រមទាំងការប្រកួតអ៊ឺរ៉ូឆ្នាំ២០២៤ផងដែរ។
យោងតាមការចេញផ្សាយរបស់ The Skysports បានសរសេរថាគ្រូបង្វឹករូបនេះបានទទួលយកសំណើរពីសំណាក់សមាគមន៍បាល់ទាត់អង់គ្លេសជាមួយនឹងកុងត្រាថ្មីដែលនឹងអនុញ្ញាតិឲ្យលោក Southgateបន្តដឹកនាំក្រុមរយៈពេល២ឆ្នាំបន្ថែមទៀតលើកុងត្រាចាស់។
គួរឲ្យដឹងដែរថាកុងត្រាចាស់របស់លោក Southgate មានសុពលភាពត្រឹមចប់ការប្រកួតពិភពលោកឆ្នាំ២០២២ប៉ុណ្ណោះនៅប្រទេសកាតាហើយកុងត្រាថ្មីនឹងអាចឲ្យគាត់រកចំណូលបានប្រមាណជា៦លានផោនក្នុងមួយឆ្នាំ៕
មតិយោបល់