ព័ត៌មានជាតិ

Mitrovic ស៊ុតគ្រាប់បាល់នាទីចុងក្រោយជួយឲ្យស៊ែបីឈ្នះប៉ទុយហ្គាល់កក់កៅអីទៅ World Cup

បរទេស៖ មួយគ្រាប់នៅនាទីទី៩០ដោយកីឡាករ Mitrovic ជាគ្រាប់បាល់ជ័យជំនះសម្រាប់ក្រុមជម្រើសជាតិសែប៊ីយកឈ្នះទៅលើក្រុមជម្រើសជាតិប៉ទុយហ្គាល់ទាំងប្រផិតប្រផោយក្នុងលទ្ធផល២ទល់នឹង១និងអាចកក់កៅអីមួយកន្លែងទៅការប្រកួតបាល់ទាត់ពីភពលោកឆ្នាំ២០២២នៅប្រទេសកាតា។

សែប៊ីបានគ្រប់ដណ្តប់ការប្រកួតដល់ទៅ៥៧ភាគរយនិងមានឱកាសស៊ុតដល់ទៅ៧និងចំគោលដៅ៣ដងហើយក្រោយចប់ការប្រកួតមាន២០ពិន្ទុឈរពីលើក្រុមលេខរៀងទី២ប៉ទុយហ្គាល់ដែលមានត្រឹមតែ១៧ពិន្ទុ។

គ្រាប់បាល់ដំបូងកើតឡើងតាំងតែពីនាទីទី២ដោយកីឡាករ Renato Sanches របស់ក្រុមប៉ទុយហ្គាល់ហើយបានបន្តគ្មានការស៊ុតបញ្ចូលទីគ្នារហូទដល់នាទីទី៣៣ទើបកីឡាករTadic អាចបន្ថែមតាមស្មើវិញមុនបញ្ចប់តង់ទី១៕

មតិយោបល់