ទីក្រុងមួយនៅភាគឦសានប្រទេសចិន កំពុងប្រយុទ្ធប្រឆាំងទៅនឹងការផ្ទុះឡើង វីរុសឆ្លងថ្មី ជាមួយនឹងវិធានការបិទខ្ទប់ និងការដាក់ឱ្យធ្វើចត្តាឡីស័ក។ ទីក្រុង Dalian ជាទីក្រុងកំពង់ផែ មានប្រជាជនជាង ៧.៤លាននាក់ បានក្លាយជាចំណុចក្តៅថ្មី នៅក្នុងប្រទេសចិន។
ករណីភាគច្រើននៅក្នុងទីក្រុងត្រូវបានរាយការណ៍នៅ ក្នុងតំបន់ Zhuanghe ជាកន្លែងដែលក្រុមអ្នកឆ្លងបានផ្ទុះឡើង នៅក្នុងសាកលវិទ្យាល័យមួយ។ នៅក្នុងបរិវេណខាងលិចរបស់សាកលវិទ្យាល័យ និស្សិតជាង ១០០០០នាក់ ត្រូវបានស្នើឱ្យស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន និងបានអនុញ្ញាតឱ្យរៀនវគ្គសិក្សាតាមអ៊ីនធឺណិត។
មតិយោបល់