ព័ត៌មានជាតិ

រថយន្តបែនដឹកដី បត់ទៅបុកម៉ូតូសង់កូរ៉េ កិនស្លាប់ប្តីស្លាប់ ប្រពន្ធរបួស!

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តបែនដឹកដីមួយគ្រឿង បើកបត់មិនប្រយត្ន័ទៅបុកម៉ូតូសង់កូរ៉េ បណ្តាលឲ្យដួលខ្ទាតចូលរថយន្តកិនស្លាប់យ៉ាងរន្ធត់ និងប្រពន្ធរងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃត្រង់ទី២៦ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចតំបន់សេដ្ឋកិច្ចពិសេស ភូមិពូធឿង ឃុំបិត្រាំង ក្នុងខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើង ខណ:ដែលរថយន្តបែនដឹកដី ពណ៌ខៀវ ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 3A-0212 បានបត់ឆ្វេង បកក្រោយគ្មានការប្រុងប្រយត្ន័ ជ្រុលទៅបុុកម៉ូតូសង់កូរ៉េ ពណ៌ខៀវ គ្មានស្លាកលេខ ជិះគ្នា២នាក់ប្តីប្រពន្ធ បណ្តាលឲ្យប្តីស្លាប់និងប្រពន្ធរបួស ត្រូវបានបញ្ជូនទៅពេទ្យមន្ទីរពេទ្យខេត្ត៕

មតិយោបល់