ព័ត៌មានជាតិ

ឃាត់ខ្លួនមនុស្សចំនួន ២១នាក់ បម្រុងលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនក្បាលទំនប់នៃវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ សហការជាមួយកម្លាំងយោធាប្រតិបត្តិការសិករងស្រុកម៉ាឡៃ នៅវេលាម៉ោង០៦ និង ៥០នាទីយប់ ថ្ងៃទី ១៥ខែ វិច្ឆិកា ឆ្នាំ២០២១ ធ្វើការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរប្រុស ស្រី ចំនួន២១នាក់ បម្រុងលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ នៅចំណុចគោលដៅដើមធ្នង់ ក្នុងភូមិសាស្ត្រ ភូមិក្បាលទំនប់ ឃុំអូរសំពរ ស្រុកម៉ា ឡៃ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានឲ្យដឹងថា៖ ប្រជាពលរដ្ឋខ្មែរ ចំនួន២១នាក់ ស្រីចំនួន០៧នាក់ បម្រុងលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ហើយត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនក្បាលទំនប់ សហការជាមួយកម្លាំងយោធាប្រតិបត្តិការ​សិករងស្រុកម៉ាឡៃធញវើការទប់ស្កាត់នោះ មកពី០៥ខេត្ត ក្នុងនោះ ១-បន្ទាយមានជ័យ ០៣នាក់, ២-កំពង់ធំ ០៧នាក់, ៣-បាត់ដំបង ០៣នាក់, ៤-ត្បូងឃ្មុំ ០៧នាក់, ៥-កំពត ០១នាក់ ។

លោកមេបញ្ជាការបានបញ្ជាក់ថា៖ ក្រោយពីទប់ស្កាត់ បាននាំប្រជាពលរដ្ឋទាំងនោះមកសួរនាំ និងធ្វើកិច្ចសន្យា រួចបានប្រគល់ពួកគាត់ ជូនផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីមានវិធានការបន្តតាមនីតិវិធី ៕

មតិយោបល់