ព័ត៌មានជាតិ

អាជ្ញាធរថៃបានឃាត់ខ្លួនពលរដ្ឋខ្មែរ ២០នាក់ ឆ្លងដែន ចូលប្រទេសថៃដោយខុសច្បាប់

នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ អាជ្ញាធរថៃបានឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន ២០នាក់ (ស្រី៩នាក់)ដែលត្រូវបានមេខ្យល់បោកបញ្ឆោតឆ្លងដែន ចូលប្រទេសថៃដោយខុសច្បាប់។

ស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ ប្រទេសថៃ បានចុះទៅអន្តរាគមន៍ជាមួយ អាជ្ញាធរថៃ ដើម្បីបញ្ជូនពលរដ្ឋខ្មែរខាងលើមកមាតុប្រទេសវិញ នៅរសៀលថ្ងៃដដែល តាមច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត ដោយប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើរការតាមនីតិវិធីសុខាភិបាល។

 

មតិយោបល់