ធ្លាប់តែជាគូជម្លោះជាមួយ ជី ដេវីត ពេលនេះ អាចារ្យធំ ស្រាប់តែប្តូរប្រូហ្វាល់ក្នុងហ្វេសប៊ុក ដាក់រូប ជី ដេវីត ព្រោះតែរឿងនេះ…

(ភ្នំពេញ)៖ បើនិយាយពីជម្លោះពាក្យសំដីបែកផ្សែងផ្អើលពេញបណ្តាញសង្គម រវាង លោក អាចារ្យធំ ជាមួយ តារាចម្រៀង ជី ដេវីត នរណាក៏បានដឹងហើយដែរ កាលពីប៉ុន្មានឆ្នាំមុន។ ប៉ុន្តែពេលនេះ មហាជនក៏មានការភ្ញាក់ផ្អើលសារជាថ្មី បន្ទាប់ពីឌីជេ អាចារ្យធំ ដែល គ្រប់គ្នាដឹង ថា ជា គូជម្លោះរបស់ ជី ដេវីត នោះ បានយករូបភាពរបស់ ជី ដេវីត ទៅដាក់នៅ លើប្រូហ្វាល់ ហ្វេស ប៊ុក របស់ ខ្លួន ភ្ជាប់ដោយសំណេរយ៉ាងមានន័យថា «អស្ចារ្យណាស់លោកប្អូន» ។

ពាក់ព័ន្ធនឹងការកែប្រែចិត្តគំនិត ពីគូសត្រូវទៅជាមិត្តនៅពេលនេះ លោក អាចារ្យធំ មិនបានបញ្ជាក់អ្វីច្បាស់លាស់នោះឡើយ គ្រាន់តែបង្ហោះសារក្នុងបណ្តាញសង្គមថា «មិនមានអីចម្លែកទេ បងប្អូនអេីយ! គោលការណ៍របស់ខ្ញុំ គឺ មិនដែលយកខ្មែរណាម្នាក់ជាសត្រូវនោះទេ។ រឿងវិជ្ជមានខ្ញុំសូមលេីកម្រាមដៃគោរព រឿង អវិជ្ជមាន ខ្ញុំសូមចូលខ្លួន រិះគន់ដោយន័យ ស្ថាបនា»។

ឥរិយាបថរបស់ លោក អាចារ្យធំ នៅពេលនេះ គឺបានកើតមានឡើង ក្រោយពេលតារាចម្រៀងបែបយុវវ័យ លោក ជី ដេវីត ប្រកាសត្រៀមបញ្ចេញ MV ដ៏អស្ចារ្យ ដែលបង្កប់ដោយអត្ថន័យ និងឈុតឆាកសម្តែង បង្ហាញពីវប្បធម៌ អរិយធម៌ខ្មែរយ៉ាងផូរផង់ ដែលគ្រោងនឹងបញ្ចេញឆាប់ៗនេះ។ ប្រការនេះ បានធ្វើឲ្យ លោក អាចារ្យធំ ក៏ដូចជាមហាជនខ្មែរទូទាំងប្រទេសកោតសរសើរជាបន្តបន្ទាប់ផងដែរ។

គួរបញ្ជាក់ដែរថា កាលពីថ្មីៗនេះ តារាចម្រៀងលោក ងួន ចាន់ដេវីត បានចំណាយ ថវិកាជា ច្រើន ដើម្បី ផលិត មួយបទដែលមានចំណងជើងថា «អាណាចក្រអ្នកចម្បាំង» ដែលនឹងចេញជាផ្លូវការ នៅពេល ឆាប់ ៗ ខាងមុខនេះ ។ ហើយក៏មានរូបភាពមួយប៉ុស្ដិ៍នៃលោក ងួន ចាន់ដេវីត បានពាល់ចូលក្នុងក្រអៅបេះដូង របស់ ឌីជេ អាចារ្យធំ រហូតយកទៅដាក់នៅលើប្រូហ្វាល់ហ្វេសប៊ុកយ៉ាងភ្ញាក់ផ្អើល ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *