ព័ត៌មានជាតិ

សហរដ្ឋអាមេរិក អញ្ជើញកោះតៃវ៉ាន់ចូលរួមកិច្ចប្រជុំកំពូលលទ្ធិប្រជាធិបតេយ្យ

សហរដ្ឋអាមេរិក បានអញ្ជើញកោះតៃវ៉ាន់ឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូល លទ្ធិប្រជាធិបតេយ្យលើកដំបូងនៅខែក្រោយ។ ប្រទសចិនប្រឆាំងទៅនឹងការអញ្ជើញនេះ។ រដ្ឋាភិបាលសហ រដ្ឋអាមេរិក បានបង្ហាញជាសាធារណ:នូវបញ្ជីឈ្មោះប្រទេស និងតំបន់ប្រមាណ ១១០ ដែលនឹងចូលរួមក្នុងកិច្ចប្រជុំកំពូល លទ្ធិប្រជាធិបតេយ្យ ដែលនឹងធ្វើឡើងតាមបណ្តាញ អ៊ីនធឺណិត នៅថ្ងៃទី៩ និងទី១០ ខែធ្នូ។

រដ្ឋាភិបាលនិយាយថា ប្រធានបទសំខាន់ៗចំនួនបី នៅក្នុងកិច្ចប្រជុំគឺការការពារប្រឆាំងរបបផ្តាច់ការ ការដោះស្រាយ និងការប្រយុទ្ធប្រឆាំង អំពើពុករលួយ និងលើកកម្ពស់ការគោរពសិទ្ធិមនុស្ស។

មតិយោបល់