ទីក្រុង Cairo ( 20 /08/13 ) : ទូរទស្សន៍រដ្ឋមួយបានរាយការណ៍ថាលោក Mohamed Badie មេដឹកនាំកំពូលនៃក្រុម Muslim Brotherhood ត្រូវបានតុលាការចេញបង្គាប់ឲ្យជាប់ឃុំឃាំងរយៈពេល 15 ថ្ងៃក្នុងការបន្តតាមដានស៊ើបអង្កេតករណីរឿងសម្លាប់ក្រុមបាតុករ។
លោក Badie ត្រូវបានចាប់ខ្លួនដោយប៉ូលិសនៅក្នុងទីក្រុង Cairo កាលពីព្រឹកថ្ងៃអង្គារហើយត្រូវបានបញ្ជូនភ្លាមទៅកាន់គុក Mazraah ក្រោមការមើលការយាមកាមយ៉ាងតឹងរឹងពីសំណាក់ក្រុមសន្តិសុខ។គួរបញ្ជាក់ផងដែរថាកូនរបស់លោក Hosni Mubarak ដែលជាអតីតប្រធានាធិបតីធ្លាក់ចេញពីតំណែងក៏ត្រូវបានគេឃុំឃាំងនៅគុកនោះដែរ។លោក Badie ត្រូវបានរងការចោទប្រកាន់ពីបទរៀបចំផែនការសម្លាប់ក្រុមបាតុករគាំទ្រលោកអតីតប្រធានាធិបតី Mohamed Morsi ជាមួយនឹងក្រុមកម្លាំងសន្តិសុខកាលពីពេលថ្មីៗនេះហើយនឹងការវាយប្រហាររដ្ឋាភិបាលជារឿយៗផង។
លោក Mahmoud Ezzat ដែលជាអនុប្រធាននៃក្រុម Muslim Brotherhodd ត្រូវបានឡើងកាន់តំណែងបណ្តោះអាសន្នជាមេដឹកនាំបន្ទាប់ពីអវត្តមានរបស់លោក Mohammed Badie ៕
ព័ត៌មានជាតិ
មតិយោបល់