បរទេស៖ គ្រូបង្វឹកក្លឹប Barcelona លោក Xavi នៅសប្តាហ៍នេះបានធ្វើការឆ្លើយតបមួយទៅលើដំណឹងដែលថាកីឡាករ Ferran Torress នឹងអាចផ្ទេរពីអង់គ្លេសមកចូលរួម Camp Nou ជាមួយនឹង Barcelona ។
Torress បានផ្ទេរមកចូលរួមជាមួយនឹង Man City ពីក្លឹប Valencia ក្នុងតម្លៃខ្លួន២០លានផោនកាលពីរដូវក្តៅឆ្នាំ២០២០និងបានទទួលកុងត្រាដែលមានសុពលភាពរហូតទៅដល់៤ឆ្នាំនៅទីនេះនិងកំពុងមានឈ្មោះជាកីឡាករដ៏សំខាន់ម្នាក់របស់លោក Pep Guardiola ផងដែរ។
លោក Xavi នៅក្រោយជ័យជំនះលើក្រុម Villareal កាលពីចុងសប្តាហ៍កន្លងទៅបាននិយាយថា៖កីឡាករវ័យ២១ឆ្នាំ Torress រូបនេះមិនទាន់ដល់ពេលដែលត្រូវនិយាយអំពីរូបគាត់នៅឡើយពីព្រោះថាយើងទើបតែបញ្ចប់ការប្រកួតដែលវាអាចប៉ះពាល់ដល់អារម្មណ៍របស់ក្រុមកីឡាករនិងក្រុមការងារ។
គួរឲ្យដឹងដែរថាមុនការប្រកួតនេះអនុប្រធានក្លឹបលោក Rafa Yuste បានអះអាងថាដំណាក់កាលដំបូងនៃការទំនាក់ទំនងគ្នាជាមួយនឹងកីឡាករ Torres ត្រូវបានធ្វើឡើងដោយក្លឹបហើយនិងរងចាំលទ្ធផល៕





មតិយោបល់