ព័ត៌មានជាតិ

រយៈពេល ១១ខែ សមត្ថកិច្ចបង្ក្រាប និងដកហូតសារធាតុញៀនជិត ២តោន និងឃាត់ទុកទ្រព្យសម្បត្តិអចលនទ្រព្យ ១២កន្លែង

ភ្នំពេញៈ ការបង្ក្រាបនេះគឺក្នុងរយៈពេល១១ ខែគិតចាប់ពីថ្ងៃទី០១ ខែមករាដល់ថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ ២០២១ ។ សមត្ថកិច្ចបង្ក្រាបបានក្រុមជួញដូរគ្រឿងញៀននិងបានដកហូតសារធាតុញៀនគ្រប់ប្រភេទជិត២តោននិង ឃាត់មនុស្សជាងមួយម៉ឺនពីរពាន់នាក់និងឃាត់ទុកទ្រព្យសម្បត្តិ អចលនទ្រព្យ១២កន្លែងរួមទាំងកាំភ្លើង វែង ខ្លី ជាង ៧០ ដើម ។

យោងតាមរបាយការណ៍របស់ គណៈកម្មការ ទី៣នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ដែលទទួលបាន នៅថ្ងៃទី៣០ ខែវិច្ឆិកាបានបង្ហាញថាលទ្ធផលអនុវត្តន៍ច្បាប់ពីថ្ងៃទី០១ខែមករា ដល់ ថ្ងៃទី ៣០ ខែវិច្ឆិកាបង្ក្រាបបាន ៥.៥៦០ករណីឃាត់មនុស្ស១២.១៩៣ នាក់( ស្រី ៧៣៦ នាក់ ) ក្នុងនោះជនបរទេសជនបរទេស ៣១០ នាក់ ( ស្រី ៤៥ នាក់ ) មាន ១៣ សញ្ជាតិ ។ដកហូតសារធាតុញៀនគ្រប់ប្រភេទទម្ងន់មួយតោន៧៤៨ គីឡូ ៧០៥,៩១ ក្រាមកញ្ឆា ៥០.០៨៨ ដើមកញ្ឆា ស្ងួត១០៤ គីឡូ ៦៩៥ ក្រាម និងសារធាតុផ្សំគីមីមួយតោន ១៣៩ គីឡូក្រាម ។ ករណីជួញដូរ រក្សាទុកកែឆ្នៃចាត់ចែង៣.៩៥៩ករណីឃាត់៧.៦៧៧នាក់ ( ស្រី ៥៣៦ នាក់ ) និងដាំដុះ៣៣ករណីឃាត ប្រាំបួននាក់( ស្រី ៥ នាក់ ) ។ ប្រើប្រាស់ ១.៥៦៨ ករណីឃាត់ខ្លួន៤.៥០៧ នាក់ ( ស្រី១៩៥ នាក់ )។ អនុវត្ដន៍ដីកា៖៤៤២ដីកាឃាត់ខ្លួន៤០៥ នាក់( ស្រី ១៧ នាក់ ) ។

របាយការណ៍ដដែលបានបញ្ជាក់ថាសារធាតុញៀនគ្រប់ប្រភេទដកហូតមានទម្ងន់មួយតោន៧៤៨ គីឡូក្រាម ៧០៥,៩១ក្រាមកញ្ឆា៥០.០៨៨ ដើមកញ្ឆាស្ងួត១០៤ គីឡូក្រាម៦៩៥ ក្រាមនិងសារធាតុផ្សំគីមីមួយតោន ១៣៩ គីឡូក្រាម ។ សម្ភារចាប់យកមានរថយន្ដ១១៥ គ្រឿងម៉ូតូ ១.៥០៤ គ្រឿងទូរសព្ទ ៥.២៨៧ គ្រឿង , ជញ្ជីង ៣០១ គ្រឿង អាវុធខ្លី ៣៩ ដើមនិងអាវុធ វែង ៣៨ ដើម( កែច្នៃ 28 ដើម )លុយ ខ្មែរ ៥០.៤០០ រៀល , លុយ អាម៉េរិក ៣៣.៤៩១ ដុល្លារលុយថៃ ១២៤.៦៩០ បាត និង លុយវៀតណាម ៨០.០០០ ដុង ។ឃាត់ទុកទ្រព្យសម្បត្តិអចលនទ្រព្យ១២ កន្លែងក្នុងនោះដីនិងផ្ទះប្រាំកន្លែង( តាកែវ មួយកន្លែង បន្ទាយមានជ័យ មួយកន្លែង កោះកុងមួយកន្លែង ប៉ោយប៉ែត ពីរកន្លែងសៀមរាប ពីរកន្លែងនិងភ្នំពេញបីកន្លែង ) និងខុនដូ ពីរ បន្ទប់នៅភ្នំពេញ ។ គណនីធនាគាចំនួនប្រាំបួនគណនីនិងបង្កកសាច់ប្រាក់ចំនួន ១៦.០៤៧,១៧ ដុល្លារ ៕

 

មតិយោបល់