ព័ត៌មានជាតិ

សាហាវ​មែន​!​ បុក​ស្លាប់​មនុស្ស​២នាក់ ​កិន​ឡើង​ខ្ទេច​ខ្លួន​ប្រាណ

កំពង់ឆ្នាំង: គ្រោះថ្នាក់ចរាចរណ៍ររវាងរថយន្តធុនធំ បុកជាមួយអ្នកជិះម៉ូតូ កិនស្លាប់២នាក់ នៅនឹងកន្លែងកើតហេតុគួរឲ្យរន្ធត់បំផុត។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង៦និង៤៥នាទីព្រឹកថ្ងៃទី២២ កញ្ញា ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងស្ពានពោធិ ឃុំសេដ្ឋីស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

នគរបាលចរាចរណ៍ផ្លូវគោកស្រុក នៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កម៉ាកហ្វុយហ្សូពាក់ស្លាកលេខកំពង់ធំ (3A-1393) បើកបរក្នុងទិសដៅពីជើងទៅត្បូងបញ្ច្រាសទិសគ្នា និងអ្នកជិះម៉ូតូពីត្បូងទៅជើងបណ្តាលឲ្យរថយន្តធុនធំបុកស្លាប់អ្នកជិះម៉ូតូស្លាប់ទាំង២នាក់តែម្តង។

សមត្ថកិច្ចដដែលបានបន្ដទៀតថា ជនរងគ្រោះក្នុងករណីនេះ មាន ១ ឈ្មោះ វង្សសារ៉ាវុធ ភេទប្រុសអាយុ៣៤ឆ្នាំ ទី២.ឈ្មោះ ភិនឌីណា ភេទស្រីអាយុ២៤ឆ្នាំអ្នកទាំងពីរស់នៅក្នុងភូមិឧកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជិះម៉ូតូម៉ាកសេ១២៥សេរី២០១៥ គ្មានស្លាកលេខ ស្លាប់ទាំងពីរនាក់នៅនឹងកន្លែងខូចខាតម៉ូតូទាំងស្រុង។

ក្រោយពេលកើតហេតុអ្នកបើកបររថយន្តធុនធំបានចុះរត់គេចខ្លួនបាត់ ដោយបន្សល់ទុករថយន្ត និងសាកសពជនរងគ្រោះនៅកន្លែងកើតហេតុ។

ក្រោយការពិនិត្យរួចរាល់សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារសាច់ញាតិបងប្អូនដឹកយកទៅលំនៅឋានរៀបចំធ្វើបុណ្យតាមប្រពៃណី។ ដោយឡែរថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចនាំយកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលរងចាំធ្វើការដោះស្រាយតាមនីតិវិធី៕

car-hit-moto-1

car-hit-moto-2

មតិយោបល់