ព័ត៌មានជាតិ

ស្រ្តីម្នាក់ ត្រូវបានឃាតករសម្លាប់យ៉ាងអាណោចអាធ័ម ខណ:សមត្ថកិច្ចសង្ស័យលើបុរសជាប្តី

ខេត្តសៀមរាប ៖ ស្រ្តីម្នាក់ ត្រូវបានឃាតករកំណាចសម្លាប់នាងចោលគ្មានប្រណី បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ត្រូវបានគេប្រទះឃើញសពនាង បង្កការភ្ញាក់ផ្អើល កាលពីរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ នៅក្រុមទី១ ស្ថិតភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប ។

ជនរងគ្រោះមាន ឈ្មោះ សូ ចាន់ធី ភេទស្រី អាយុប្រហែល៤២ឆ្នាំ មានកូនចំនួន៤នាក់ ប្រុស៣ ស្រី១ ធ្វើការនៅភោជនីយដ្ឋាន រាជនី រស់នៅបន្ទប់ជួល ដែលស្ថិតនៅភូមិឃុំកើតហេតុខាងលើ។ ក្រោយកើតហេតុ សមត្ថកិច្ចចម្រុះបានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យលើសាកសពនារីរងគ្រោះ ។ ចំណែក បុរសជាប្តី បានរត់គេចខ្លួនបាត់ស្រមោល។

តាមប្រភពពីប្រជាពលរដ្ឋ នៅក្បែរបន្ទប់ជួលបានឲ្យដឹងថា រឿងហេតុបានកើតឡើង នៅវេលាម៉ោងប្រហែល២ទៀបភ្លឺ ឈានចូលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ គឺជាវេលាដែលជនរងគ្រោះ ចេញពីធ្វើការ ហើយបានឮសំឡេងឈ្លោះប្រកែកគ្នា តែមិនបានចាប់អារម្មណ៍នោះទេ ព្រោះពួកគេតែងតែឈ្លោះប្រកែកគ្នាជាប្រចាំ។

លុះដល់វេលាម៉ោងប្រហែល១ ថ្ងៃត្រង់ នាថ្ងៃខែឆ្នាំដដែល បងប្រុសរបស់ជនរងគ្រោះ ក៏បានមកគោះទ្វារ (ចាក់សោរពីក្រៅ) ដើម្បីប្រាប់ឲ្យទៅធ្វើការ តែដោយមានការសង្ស័យ ក៏បាននាំគ្នាគាស់ទ្វាចូល ក៏បានឃើញជនរងគ្រោះស្លាប់ដោយមានស្នាមអារ.ក យ៉ាងអាណាចអាធ័មបាត់ទៅហើយ។

វត្ថុតាងដែលដកហូតមាន ៖ កាំ.បិតចិតបន្លែ ដែលប្រឡាក់ដោយឈា.មចំនួនមួយដើម។

បច្ចុប្បន្ន សមត្ថកិច្ចចម្រុះបានកំពុងចុះទៅដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យទៅលើសាកសព។
បន្ទាប់ពីពិនិត្យចប់ សមត្ថកិច្ចបានប្រគល់សាកសព ជូនក្រុមគ្រួសារជនរងគ្រោះ ដើម្បីធ្វើបុណ្យតាមប្រពៃណី និងតម្កល់នៅវត្តគោកចក៕

មតិយោបល់