ព័ត៌មានជាតិ

មនុស្ស១៣នាក់ស្លាប់ និង៦នាក់រងរបួសក្នុងគ្រោះថ្នាក់នៅប្រទេសអ៊ុយក្រែន

អង្គភាពសេវាកម្មរដ្ឋសម្រាប់ការសង្គ្រោះបន្ទាន់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យ៉ាងហោច ណាស់មនុស្ស ១៣ នាក់បានស្លាប់ និង ៦ នាក់ផ្សេងទៀត បានរងរបួសនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងតំបន់ Chernihiv ភាគខាងជើង នៃប្រទេសអ៊ុយក្រែន។

ឧបទ្ទវហេតុនេះបានកើតឡើង នៅពេលព្រឹក ខណៈរថយន្តក្រុងដឹកអ្នកដំណើរធុនតូចមួយគ្រឿងកំពុងធ្វើដំណើរពីតំបន់ Chernihiv ទៅកាន់ទីក្រុង Sosnytsya បានបុកជាមួយរថយន្តដឹកទំនិញធុនធ្ងន់ នៅលើផ្លូវហាយវេ។ មនុស្ស ១១នាក់បានស្លាប់នៅនឹងកន្លែង ខណៈ២នាក់ទៀតស្លាប់ដោយសាររបួសធ្ងន់នៅមន្ទីរពេទ្យ ។

មតិយោបល់