ព័ត៌មានជាតិ

ករណីអគ្គិភ័យដុតផ្ទះខ្លួនឯង! បណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាង

កំពង់ស្ពឺ៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១១និង០៥នាទី មានអគ្គិភ័យ ឆេះផ្ទះប្រជាពលរដ្ឋចំនួន ២ខ្នង ស្ថិតនៅចំណុចភូមិចម្ការបុស្ស ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ក្នុងហេតុការនេះដែរសមត្ថកិច្ច បានឲ្យដឹងថាផ្ទះដែលត្រូវភ្លើងឆេះនោះទី១ ម្ចាស់ឈ្មោះ ស សុវណ្ណ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បណ្តោការខូចខាត និងឆេះផ្ទះអស់ចំនួន ០១ខ្នងផ្ទះខ្ពស់ធ្វើពីឈើ ដំបូលប្រក់ក្បឿង ទំហំ៦×៨ ជញ្ជាំងក្ដារ ផ្ទះបាយសង្ក័សី ទំហំ ៦×៦ ឆេះអស់ទាំងស្រុង ឆេះ ពូក១ គ្រែ ១ និងសម្ភារមួយចំនួន ។

បន្ទាប់មកបានរៀលឆាបទៅឆេះផ្ទះទី២ ម្ចាស់ឈ្មោះ ស ពៅ ភេទប្រុស អាយុ២៧ឆ្នាំ ប្រពន្ធឈ្មោះ សុខ ស្រីមុំ អាយុ២៧ឆ្នាំរស់នៅភូមិឃុំកើតខាងលើ។ ណ្តាលឲ្យការខូចខាត និងឆេះអស់ផ្ទះចំនួន ០១ខ្នង ផ្ទះខ្ពស់ធ្វើពីឈើ ដំបូលប្រក់ក្បឿង ទំហំ ៦×៨ ឆេះអស់ទាំងស្រុង ឆេះ ទូរឈើ១ គ្រែ២ ទូរទឹកកក២ និងសម្ភារមួយចំនួន។ ករណីខាងលើនេះមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់មនុស្សនិងសត្វឡើយ។

មូលហេតុនៃគ្រោះអគ្គីភ័យនេះផងដែរថា ហេតុការណ៍ដែលផ្តើមឱ្យមានអគ្គិភ័យគឺ ផ្តើមឡើងពីឈ្មោះ ស សុវណ្ណ ដែលជាប្តីរបស់ជនរងគ្រោះបានដុត ព្រោះតែមានអារម្មណ៍តៅក្រហាយជាមួយប្រពន្ធ អាចបណ្តាលមកពីភ្លើងប្រច័ណ្ឌ៕

កិច្ចប្រតិបត្តិការ របស់កងកម្លាំងជំនាញខេត្ត និងស្រុកជួយអន្តរាគមន៍ ករណីលើនេះ ដោយប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យចំនួន ០៣គ្រឿង រថយន្ដស្រុកសំរោងទង ០១គ្រឿង និងរថយន្ដខេត្ត ០២គ្រឿង ប្រើប្រាស់ទឹកអស់រថយន្ត ០៤ រថយន្ត ។ ចំពោះជនបង្ករឈ្មោះ ស សុវណ្ណ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកសាកសួរកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

 

ប្រភព៖​ អគ្គស្នងការដ្ឋាននគរបាលជាតិ

មតិយោបល់