ព័ត៌មានជាតិ

iPhone 5C ធ្វើឲ្យ​ភាគហ៊ុន Apple ធ្លាក់ចុះ​

​នៅក្រោយពេល​ដែល​ក្រុមហ៊ុន Apple ប្រកាស​បង្ហាញ iPhone 5S និង iPhone 5C ភ្លាម សម្រាប់​តែ​ភាគហ៊ុន Apple ធ្លាក់ចុះ​ជា​ង ៥​ភាគរយ ដែល​ធ្វើឲ្យ​ក្រុម​អ្នកវិនិយោគ និង​មនុស្ស​មួយចំនួន​មាន​ការងឿងឆ្ងល់​យ៉ាង​ខ្លាំង ព្រោះថា នៅ​រាល់ពេល​ដែល Apple បង្ហាញ iPhone ជំនាន់​ថ្មី ភាគហ៊ុន​តែងតែ​ឡើង​ភ្លាមៗ​។​

​ដោយឡែក កាលពី​ថ្ងៃ​ចន្ទ ទី​១៦​ខែ​កញ្ញា ឆ្នាំ ២០១៣ ម្សិលមិញ​នេះ ភាគហ៊ុន Apple បាន​ធ្លាក់ចុះ ២​ភាគរយ​បន្ថែមទៀត​។ បើទោះបីជា​ការធ្លាក់ចុះ​មាន​កម្រិត​ទាប​ក្ដី ប៉ុន្តែ​វា​ជា​សញ្ញាណ​អាក្រក់​មួយ​សម្រាប់ Apple ព្រោះថា ក្រោយពេល​បង្ហាញ iPhone 5C ភាគហ៊ុន Apple ធ្លាក់​ចុះបណ្ដើរៗ​។​

​វិនិយោគិន​មួយចំនួន​បាន​និយាយថា ពួកគាត់​មិន​ចូល​ចិត្ត​លើ​តម្លៃ​របស់ iPhone 5 នោះទេ ដូច្នេះហើយ​ទើប​ភាគហ៊ុន Apple ធ្លាក់ចុះ​។​

​មកដល់​ពេល​នេះ​គេ​កំពុងតែ​ព្រួយបារម្ភ​ថា ភាគហ៊ុន Apple អាច​បន្ត​ធ្លាក់ចុះ​រហូត​ដល់​ថ្ងៃ​ទី​២០​ខែ​កញ្ញា ពោល​គឺ​ដល់​ថ្ងៃ​ដែល Apple ដាក់លក់ iPhone 5S និង iPhone 5C៕

06ae626c-d160-4cb3-b225-c4e45e9edb10

មតិយោបល់